ទំព័រដើម / ការបោះឆ្នោត / គណបក្សនយោបាយ ចំនួន៣ បានប្រជែងគ្នារកសំលេងឆ្នោតក្នុងខេត្តត្បូងឃ្មុំ

គណបក្សនយោបាយ ចំនួន៣ បានប្រជែងគ្នារកសំលេងឆ្នោតក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ សម្រាប់យុទ្ធនាការនៅថ្ងៃី១ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨នេះ សកម្មភាពគណបក្ស ចំនួន៣ បានបេីកយុទ្ធនាការ ស្វែងរកសម្លេងឆ្នោត ប្រជែងគ្នាជ្រេីសរេីសតំណាងរាស្ត្រនូវនីតិកាលអាណត្តិទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។ មានការជួបជុំគ្នាតាមស្នាក់ការគណបក្សរៀងៗខ្លួន មានការចាក់សារគោលនយោបាយរបស់គណបក្សរៀងៗខ្លួន យ៉ាងគគ្រឹ​កគគ្រេង ក្នុងនោះដែរ គេក៏ឃេីញមាន កម្លាំងសមត្ថកិច្ចបានចូលរួមរៀបចំសណ្តាប់ធ្នាប់សន្តិសុខ បានយ៉ាងល្អប្រកបដោយតម្លាភាពទៀតផង ។
លោក សុខ ឈិន ប្រធាន គជប ខេត្តត្បូងបានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃយុទ្ធនាការទី១នេះ គឺមានគណបក្ស ចំនួន៣ បានមកសុំការអនុញ្ញាតពី គជប ខេត្តរបស់យេីង ដេីម្បីធ្វេីការឃោសនាស្វែងរកសម្លេងឆ្នោតជ្រេីសរេីសតំណាងរាស្ត្រ នូវនីតិកាល អាណត្តិទី៦នេះ​ ។ ក្នុងនោះដែរ មានសកម្មភាពខាងគណបក្សប្រជាជន មិនសកម្មភាពហែទេ គឺគ្រាន់តែមានការជួបជុំសមាជិករបស់ខ្លួនតាមគ្រប់ ឃុំ​/សង្កាត់ ស្រុក/ក្រុង ក្នុងខេត្ត និងមានការចាក់ផ្សាយសារនយោបាយ របស់គណបក្សខ្លួនផងដែរ ។ ដោយឡែកសម្រាប់ គណបក្សនយោបាយ ចំនួន២ទៀត គឺគណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ បានបេីកយុទ្ធនាការហែរតាមផ្លូវជាតិលេខ៧ រួចត្រឡប់ចូលស្នាក់ការគេវិញ រៀងៗខ្លួន ។ ហេីយកាប្រកួតប្រជែងដោយសេរី យុត្តិធម៌ ទៅតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ៕អត្ថបទ៖សាន វិឡែម

Leave a Reply

Your email address will not be published. Required fields are marked *