ទំព័រដើម / នយោបាយ / អ្នកនាំពាក្យគ.ជ.ប៖ដំណើរការឃោសនាបោះឆ្នោតថ្ងៃដំបូងប្រព្រឹត្តទៅរលូនមិនមានអំពើហិង្សារវាងបក្សនយោបាយ

អ្នកនាំពាក្យគ.ជ.ប៖ដំណើរការឃោសនាបោះឆ្នោតថ្ងៃដំបូងប្រព្រឹត្តទៅរលូនមិនមានអំពើហិង្សារវាងបក្សនយោបាយ

ភ្នំពេញ៖លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​(គជប)បានថ្លែងនៅថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៨ថាសម្រាប់​សកម្មភាពឃោសនា​ហែក្បួនរបស់​គណបក្សនយោបាយ​ដែលបានចូលរួមការឃោសនាកាលពីថ្ងៃទី៧ខែកក្កដា២០១៨ដែលជាថ្ងៃទី១នៃការឃោសនារកសម្លេងឆ្នោត។តែលោកបានលើកឡើងថាមានមន្រ្តីយោធាម្នាក់បានប្រើហិង្សាទាត់ធុងបំពងសម្លេងរបស់គណបក្សនិងបុរស២នាក់ទៀតដែលសមត្ថកិច្ចឃាត់ខ្លួនថាបន្លំចូលក្នុងក្បួនគណបក្សប្រជាជនកម្ពុជាគជបមិនទាន់ស្រាវជ្រាវនៅឡើយទេខណៈពេលសមត្ថកិច្ចកំពុងសួរនាំ។

លោកបានលើកឡើងថា”មិនមានបញ្ហាហិង្សារវាងគណបក្សនយោបាយបានកើតឡើងនៅពេលយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ថ្ងៃទី១នៃការឃោសនាទេ។តែមានករណីមួយនៅផ្សារថ្មី២យោធាម្នាក់បានទាត់ធុងបំពងសម្លេង។នេះជាករណីជម្លោះក្នុងគ្រួសារមិនពាក់ព័ន្ធនឹងករណីនយោបាយនោះទេ”។លោកថាសម្រាប់​សកម្មនៅតាមបណ្តាខេត្តទូទាំងប្រទេសទោះបីពេលនេះជារដូវភ្លៀងក្តីសកម្មភាពហែរក្បួនប្រព្រឹត្តទៅតាមការគ្រោងទុកព្រោះគគណបក្សនានាបានត្រៀមសម្ភារៈរៀងៗខ្លួន។លោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបញ្ជាក់ថានៅថ្ងៃឃោស​នាដំបូងគណបក្សប្រជាជកម្ពុជាមានសមាជិកប្រមាណពី៨ម៉ឺនទៅ១០ម៉ឺននាក់បានចូលរួមក្នុងមិន្ទិញខួប៦៧ឆ្នាំនៃគណបក្សបន្ទាប់មកបានហែក្បួនធំរបស់ខ្លួនចេញពីកោះពេជ្រទៅកាន់បណ្តាខណ្ឌទាំង១២នៅក្នុងរាជធានីភ្នំពេញ។លោកបានអះអាងថាម៉ូតូរាប់ពាន់គ្រឿងនិងរយរថយន្តរាប់រយគ្រឿងត្រូវបានរៀបចំចេញដំណើរបន្ទាប់ពីសម្តេចតេជោហ៊ុន សែនប្រធានគណបក្សបានថ្លែងសុន្ទរកថាទៅកាន់សមាជិក សមាជិកចូលរួមនិងជាសារជូនចំពោះម្ចាស់ឆ្នោតពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជកម្ពុជាបន្តអនុវត្តតុទ្ធសាស្រ្តរបស់ខ្លួននៅពេលជាប់ឆ្នោត។

គជបបានចេញសេចក្តីប្រកាសថាចំណែកគណបក្សខ្មែររួបរួមជាតិរបស់លោកញឹក​ប៊ុនឆៃវិញបានហែក្បួននៅភ្នំពេញនិងខេត្តត្បូងឃ្មុំដែលមានអ្នកចូលរួមជាង​៨០​០​នាក់ ម៉ូតូជិត២០០គ្រឿង រថយន្ត២៣គ្រឿង។ការហែក្បួននៅភ្នំពេញចាប់ចេញពីផ្ទះលោកញឹក ប៊ុនឆៃនិងបញ្ចប់នៅស្នាក់ការបក្ស។ក្នុងខេត្តត្បូងឃ្មុំចាប់ពីស្ពាន​គីសូណានិងសួងរួចមានការចែកខិតប័ណ្ណ។គណបក្សមាតុភូមិយើងនិងគណ​បក្សពន្លឺថ្មីមិនមានការហែក្បួនទេនៅថ្ងៃទី១នៃការឃោសនា(៧កក្កដា​២០​១៨)។គ.ជ.បបានលើកឡើងថាគណបក្សសញ្ជាតិកម្ពុជមានការហែក្បួននៅខេត្តសៀម​រាប​និងកំពង់ស្ពឺមានអ្នកចូលរួមប្រមាណជាង៥០០០នាក់។នៅខេត្តកំពង់ស្ពឺមានអ្នកដើរចែកខិតប័ណ្ណចំនួន៨នាក់។គណបក្សខ្មែរក្រោករបស់លោកសុខសុវណ្ណ ​វឌ្ឍនាសាប៊ុងមិនបានហែក្បួនឃោសនានៅថ្ងៃទី៧កក្កដាទេ។គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោកម៉ម សូណង់ដូហែក្បួននៅខេត្តកំពង់ស្ពឺជួបជុំគ្នានៅថ្នល់ទទឹងហែក្បួនតាមផ្លូវជាតិលេខ៤ដល់ព្រំប្រទល់ខេត្តព្រះសីហនុ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានហែក្បួននៅខេត្តតាកែវមានអ្នកចូលរួមប្រមា​ណ​១៥០នាក់រថយន្ត៤០គ្រឿង ហែចល័តជួបជុំគ្នានៅភ្នំដារួចហែក្បួនឃោសនានិងចែកខិត្តប័ណ្ណ។គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យហែក្បួននៅខេត្តកំព​ង់​ចាមមានអ្នកចូលរួម២៥នាក់ រថយន្ត១គ្រឿងម៉ូតូ១០ចាប់ពីស្រុកព្រៃឈរ​ ទៅចំ​ការលើរួចទៅស្រុកស្ទឹងត្រង់ទៅក្រុងកំពង់ចាប់ ស្រុកកំពង់សៀមនិងមកស្ទឹងត្រង់វិញ។ចំពោះគណបក្សរស្មីខេមរាមិនបានហែក្បួននៅថ្ងៃឃោសនាដំបូងទេ។គណ​បក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យរបស់លោកខឹម វាសនាហែក្បួននៅភ្នំ​ពេញ​មានអ្នកចូលរួមប្រមាណ១ម៉ឺន៥ពាន់នាក់រថយន្តជាង៣០០គ្រឿងម៉ូតូ​៤​០០០​គ្រឿងនិងកង់បី៥០០គ្រឿង។គណបក្សខ្មែរសាធារណរដ្ឋរបស់លោកលន់ឫទ្ធិនិងគណបក្សខ្មែរឈប់ក្ររបស់លោកក្រវ៉ាញដារ៉នមិនបានហែក្បួនឃោសនាទេនៅថ្ងៃដំបូងនេះ។គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះហែក្បួននៅភ្នំពេញហែចេញស្នាក់ការបក្សមានអ្នកចូលរួមប្រ​មាណ២០០០នាក់រថយន្តប្រហែល១២០គ្រឿងម៉ូតូ៥០០គ្រឿងនិងកង់បី​៣០០​គ្រឿង​។នៅខេត្តស្ទឹងត្រែង  ខេត្តកំពង់ស្ពឺមានអ្នកចូលរួមប្រហែល១៤០នាក់រថ​យន្ត១២គ្រឿងនិងម៉ូតូ១៥គ្រឿង។នៅសៀមរាបមានអ្នកចូលរួមប្រហែល៣០០០​នាក់រថយន្ត២៥គ្រឿងនិងម៉ូតូ២៥០គ្រឿង។នៅខេត្តត្បួងឃ្មុំនិងព្រះសីហនុមានអ្នកចូលជាង៤០នាក់រថយន្ត៣គ្រឿងនិងម៉ូតូ១៦គ្រឿង។

គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ចមិនបានធ្វើសកម្មភាពហែក្បួនទេ។គណបក្សយុវ​ជនកម្ពុជាហែនៅខេត្តត្បូងឃ្មុំនិងកំពង់ចាមមានអ្នកចូលរួមប្រហែល១០០០​នាក់ រថយន្ត១៥គ្រឿងនិងម៉ូតូ២០០គ្រឿង។ហែពីស្នាក់ការនៅភូមិត្រពាំងស្នោទៅទន្លេបិទឆ្ពោះតាមផ្លូវជាតិលេខ១១ទៅស្រុកអូរាំងឪ។កំពង់ចាមធ្វើវេទិកានៅបេ​ឡានស្គន់៣០នាទីហើយចូលផ្សារចាស់និងផ្សារថ្មីហែចេញពីឃុំព្រៃចារ ទៅឃុំ​ផ្តៅជុំខ្នុរដំបងនិងគោករវៀង។គណបក្សធម្មាធិបតេយ្យហែនៅខេត្តសៀមរាបមានអ្នកចូលរួមប្រហែល១៦០០នាក់រថយន្ត១០គ្រឿងនិងម៉ូតូ៤០គ្រឿងជួបជុំនៅស្រុកអង្គ​ជុំ កាត់ស្រុកវ៉ារិន​ បន្ទាយស្រីនិងមកចូល​ស្រុកអង្គរជុំវិញ។

គណបក្សឆន្ទះខ្មែររបស់លោកគង់ មុនីកា ហែនៅភ្នំពេញមានអ្នកចូលរួមប្រមាណ​៣០០នាក់រថយន្ត២០គញរឿងនិងម៉ូតូ២០០គ្រឿងហែចេញពីស្នាក់ការនៅសង្កាត់ទន្លេបាសាក់និងចូលមកស្នាក់ការវិញ។គណបក្សជនជាតិដើមប្រជាធិបតេយ្យនិងគណបក្សខ្មែរតែមួយមិនមានហែក្បួនឃោសនានៅថ្ងៃដំបូងនៃយុទ្ធនាការទេ។

គណបក្សប្រជាជនកម្ពុជាហែក្បួនឃោសនានៅភ្នំពេញមានអ្នកចូលរួមប្រមាណ​៦​ម៉ឺននាក់រថ​យ​ន្ត​១៧២០គ្រឿងម៉ូតូ១៤៤០០គ្រឿងជួបជុំនៅកោះពេជ្រនិងបណ្តាខ​ណ្ឌទាំង​១២​។ខេត្តស្ទឹងត្រែងមានអ្នកចូលរួមជាង៦០០០នាក់រថយន្ត១៧១​គ្រឿង​ម៉ូតូ​៣៣​៣០​គ្រឿង។កំពង់ឆ្នាំមានអ្នកចូលរួម២៧ម៉ឺននាក់រថយន្ត១២០០០​គ្រឿង​ ម៉ូតូ​៧៤០​០០គ្រឿងនិងទូក(កាណូត)៧៥គ្រឿង។ហែក្បួនឃោសនានៅខេត្តប៉ែលិនអ្នកចូលរួមជាង​៦០០០​នា​ក់រថ​យន្ត​៥៨៦គ្រឿងម៉ូតូ២៧៨១គ្រឿងខេត្តត្បួងឃ្មុំអ្នកចូលរួមជាង​៤ម៉ឺននា​ក់រថយន្តជិត១០០០គ្រឿងម៉ូតូជាង៨០០០គ្រឿង។

គណបក្សប្រជាជនកម្ពុជាហែក្បួននៅខេត្តតាកែវមានអ្នកចូលរួមជិត៤០០០នាក់រថយន្តជាង២០០គ្រឿងនិងម៉ូតូជាង២០០គ្រឿង។កំពង់ចាមមានអ្នកចូលរួមជាង​៤៥០០០នាក់រថយន្ត១២៥០គ្រឿងនិងម៉ូតូជាង១២០០០គ្រឿង។ខេត្តពោធិ៍សាត់មានអ្នក​​​ចូលរួមជាង៥០០០នាក់រថយន្ត១៤០០គ្រឿងនិងម៉ូតូជាង៧០០០គ្រឿង។កំពង់ស្ពឺមានអ្នកចូលរួមជាង២ម៉ឹននាក់រថយន្តជាង៨០០គ្រឿងនិងម៉ូតូជាង​២០​០០​គ្រឿង​​។ព្រះវិហារមានអ្នកចូលរួមជាង២ម៉ឺននាក់រថយន្តជាង១០០០គ្រឿង​ម៉ូតូជាង៤០០០គ្រឿងនិងគោយន្តកន្រ្តៃយ៍ជាង៤០០គ្រឿង។ខេត្តព្រះសីហនុមានអ្នកចូលរួមជាង៧០០០នាក់រថយន្តជាង៨០០គ្រឿងម៉ូតូជាង១០០០គ្រឿងនិងទូក​៨​គ្រឿង។

ខេត្តកណ្តាលមានអ្នកចូលរួមជាង៧ម៉ឺននាក់រថយន្តជាង១០០០គ្រឿង​ម៉ូតូជាង​២​ម៉ឺនគ្រឿនិងរ៉ឺម៉កជាង៥០០គ្រឿង។មណ្ឌលគីរីមានអ្នកចូលរួមជាង៧ពាន់នាក់រថ​យន្តជាង៤០០គ្រឿងម៉ូតូជាង៣០០០គ្រឿង ក្រចេះមានអ្នកចួលរួមជាង១ម៉ឺន​៧​ពាន់នាក់រថយន្តជាង៦០០គ្រឿងម៉ូតូជាង៦០០០គ្រឿង។មណ្ឌលគីរីនិងកំពតមានអ្នកចូលរួមជាង៣ម៉ឺ៨នាក់រថយន្តជិត១ពាន់គ្រឿងម៉ូតូជាង៤ពាន់គ្រឿង។

ក្នុងយុទ្ធនាការឃោសនាថ្ងៃដំបូងសមត្ថកិច្ចខណ្ឌដូចពេញបាននិយាយនៅរសៀលថ្ងៃនេះថាមន្រ្តីយោធាម្នាក់​ត្រូវបានកម្លាំង​សមត្ថកិច្ចអាវុធហត្ថចាប់ឃាត់ខ្លួននិងដាក់ខ្នោះដៃភ្លាមៗគ្រៀក​ឡើង​ម៉ូតូ​យកទៅ​សួរ​នាំបន្ទាប់ពី​គាត់​បាន​ធ្វើសកម្មភាពវាយបំផ្លាញឧប​ករណ៍ចាក់ផ្សាយការឃោស​នារក​សំឡេង​​ឆ្នោត​របស់គណបក្ស​ប្រ​ជាជនកម្ពុជានៅខណៈកំពុងហែក្បួនឃោស​នារកសម្លេងឆ្នោតបង្កការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រហែល៣និង៣០នាទីរសៀលថ្ងៃទី​៧ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅ​សង្កាត់​​ផ្សារ​ថ្មី២ខណ្ឌដូន​ពេញ​រាជ​ធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ឃូ ហ៊ាង​តុងភេទប្រុស មុខ​របរ​យោ​ធា ឋានន្តរស័ក្តិវរសេនីយ៍ទោ មុខងារនាយរងការិយាល័យបុគ្គលិកក្រ​សួងការពារជាតិ។​បច្ចុប្បន្ន ជន​សង្ស័យរូបនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌឃុំខ្លួនបណ្តោះអាសន្ន ដើម្បីសាកសួរ​ចាត់​ការទៅ​តាមនីតិវធីច្បាប់។សមត្ថកិបាន​អះអាងទៀតថាដោយឡែកនៅរសៀលថ្ងៃដដែល​នេះដែរជន​សង្ស័យ​​២នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាម​ៗបន្ទាប់ពីជនសង្ស័យទាំង២នាក់នេះគេសង្ស័យ​ថា​បន្លំខ្លួនចូលហែរក្បួ នឃោ សនាគណបក្សប្រជាជនកម្ពុជា​​កាល​​ពីវេលាម៉ោង​៤រសៀល ថ្ងៃទី៧ ខែ​កក្កដាឆ្នាំ២០១៨ នៅក្នុង មជ្ឈមណ្ឌលកោះពេជ្រ។សមត្ថកិច្ចអះអាងថា៖ជនសង្ស័យដែលឃាត់ខ្លួនទី១.ឈ្មោះ ឈិន ស៊ីរ៉ាត់ រស់នៅភូមិ​យស់ ឃុំកន្តៀងស្រុកកន្តៀងខេត្តពោធិ៍សាត់និងទី២.ឈ្មោះ មុន ចាន់រ៉ារស់នៅភូមិគ្រោះ ឃុំមុនីស្រុកគងពិ​សីខេត្ត​កំពង់ស្ពឺ។ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង​២​នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន​បណ្តោះ​អាសន្នដើម្បីសាកសួរដោះស្រាយទៅ​តាមច្បាប់៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *