ទំព័រដើម / នយោបាយ / គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៨​ ខែកក្កដា​ កើតឡើង​ ១២​លើក​ ស្លាប់​៦​នាក់​ រង​របួសធ្ងន់​ស្រាល​១៦​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៨​ ខែកក្កដា​ កើតឡើង​ ១២​លើក​ ស្លាប់​៦​នាក់​ រង​របួសធ្ងន់​ស្រាល​១៦​នាក់​

ភ្នំពេញ​ ៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៨​ ខែកក្កដា​ ឆ្នាំ​២០១៨​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ចំនួន​១២​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​ (​ប្រុស​)​ រង​របួសធ្ងន់​១១​នាក់​ (​ស្រី​៤)​ និង​រង​របួសស្រាល​៥​នាក់​(​ស្រី​១)​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ១៧​នាក់​ (​ យប់​១​នាក់​ )​។​

​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៧​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១២​គ្រឿង​ រួម​មាន​ ម៉ូតូ​ ចំនួន​២៤​គ្រឿង​ រថយន្ត​ធុន​តូច​ ចំនួន​៥​គ្រឿង​,​ រថយន្ត​ធុន​ធំ​ ចំនួន​៤​គ្រឿង​,​ ថ្មើរជើង​១​នាក់​ និង​យានយន្ត​ផ្សេងៗ​០​គ្រឿង​ ។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​ ៣​លើក​ (​ស្លាប់​១​នាក់​),​ មិន​គោរព​សិទ្ធិ​ ២​លើក​ (​ស្លាប់​១​នាក់​),​ មិន​ប្រកាន់​ស្តាំ​ ២​លើក​ (​ស្លាប់​៣​នាក់​)​ ប្រជែង​ ២​លើក​ (​ស្លាប់​០​នាក់​)​ ,​ ងងុយដេក​ ០​លើក​ (​ស្លាប់​០​នាក់​)​ ,​ បត់​គ្រោះថ្នាក់​ ២​លើក​ (​ស្លាប់​០​នាក់​),​ ស្រវឹង​ ០​លើក​ (​ស្លាប់​០​នាក់​)​ ,​ កត្តា​យានយន្ត​ ១​លើក​ (​ស្លាប់​១​នាក់​)​។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ រួម​មាន​ ផ្លូវជាតិ​ ចំនួន​៨​លើក​,​ ផ្លូវ​ខេត្ត​ក្រុង​ ចំនួន​២​លើក​ និង​ផ្លូវលំ​ ចំនួន​២​លើក​ ។​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​៨​លើក​,​ រថយន្ត​ធុន​តូច​ ចំនួន​២​លើក​ និង​រថយន្ត​ធន់​ធំ​១​លើក​ ថ្មើរជើង​ ១​នាក់​ ។​

​រាជធានី​-​ខេត្ត​ ដែល​មាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តកណ្តាល​ ២​លើក​ ស្លាប់​១​នាក់​ របួស​៥​នាក់​ ,​ ភ្នំពេញ​ ១​លើក​ ស្លាប់​២​នាក់​ ,​ កំពង់ធំ​ ២​លើក​ ស្លាប់​ ២​លើក​ ,​ និង​ខេត្តបាត់ដំបង​ ២​លើក​ ស្លាប់​១​នាក់​ របួស​២​នាក់​ ។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​៨​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១​ កក្កដា​ ដល់​ថ្ងៃ​ទី​៨​ កក្កដា​ ២០១៨​ មាន​គ្រោះថ្នាក់​ចំនួន​ ៦៧​លើក​ ស្លាប់​ចំនួន​៤១​នាក់​ របួស​សរុប​ចំនួន​១៤៣​នាក់​ របួសធ្ងន់​ ៧៦​នាក់​ របួសស្រាល​ចំនួន​៦៧​នាក់​ ។​

​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃ​ទី​១​ កក្កដា​ ២០១៨​ គិត​ពី​ម៉ោង​១៤​ ថ្ងៃ​ទី​៧​ កក្កដា​ ដល់​ម៉ោង​១៤​ ថ្ងៃ​ទី​៨​ កក្កដា​ ២០១៨​ រួម​មាន​ ៖​ មធ្យោបាយ​ចូល​គោលដៅ​ ៧៤៥​គ្រឿង​ (​ម៉ូតូ​៧៣%)​ ,​ មធ្យោបាយ​ល្មើស​ ៩៩​ គ្រឿង​ (​ម៉ូតូ​៦៨%)​ ,​អប់រំ​ ៦៤​គ្រឿង​ ស្មើរ​៥៥%​ ,​ ពិន័យ​ ៣៥​ គ្រឿង​ (​បង់ប្រាក់​១០០%)​ ៕

Leave a Reply

Your email address will not be published. Required fields are marked *