ទំព័រដើម / ប្លែកៗ / បុរសផ្លែដូង

បុរសផ្លែដូង

បុរសវ័យក្មេងជនជាតិឥណ្ឌាម្នាក់ មានរហ័សនាមថា Coconut Boy រឺបុរសផ្លែដូង បានបង្ហាញ​ជំនាញប្រើធ្មេញបកដូងយ៉ាងរហ័សអស្ចារ្យ ខុសពីមនុស្សទូទៅ។

Ajay Singh Sisodia មកពីស្រុក Hapur រដ្ឋ Uttar Pradesh និយាយថា រូបគេមានទម្លាប់​បែបនេះតាំងពីក្មេងមក ហើយក៏ធ្លាប់បង្ហាញទេពកោសល្យនេះ ក្នុងកម្មវិធីទូរទស្សន៍ដែរ។

Sisodia អាចប្រើធ្មេញបក និងផឹកទឹកដូងអស់៦ផ្លែ ក្នុងរយៈពេលតែមួយនាទីប៉ុណ្ណោះ។

ឪពុករបស់ Sisodia និយាយថា អ្នកជិតខាងតែងហៅ Sisodia ទៅឲ្យជួយបកដូង នៅពេល​មានកម្មវិធីបុណ្យម្តងៗ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *