ទំព័រដើម / សន្តិសុខសង្គម / បុរសម្នាក់រងរបួសចំភ្នែកករណីរថយន្តពីរគ្រឿងប៉ះគ្នាពេញទំហឹង

បុរសម្នាក់រងរបួសចំភ្នែកករណីរថយន្តពីរគ្រឿងប៉ះគ្នាពេញទំហឹង

ភ្នំពេញ៖បុរសម្នាក់រងរបួសពេលរថយន្តពីរគ្រឿងប៉ះគ្នាពេញទំហឹងខណៈគាត់បានខ្ចីរថយន្តកាមរី បាឡែនពណ៌ទឹកប្រាក់ភ្នំពេញ ២AR-​៣៣​២៧​ពីបងប្រុសជីមួយជិះទៅស្រុកកំណេីតលុះមកដល់ចំណុចកេីតហេតុសង្ស័យរថយន្តជាប់ហែ្គរហោះទៅបុកចំហៀងខាងឆ្វេងរថយន្តកាមរីឆ្លាមពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ២M១៨​៣៩​បណ្ដោលរថយន្តឆ្លាមវិល២ជ្រំនិងបណ្ដោល​អោង​បុរសបេីកកាំរីឆ្លាមរងរបួសដោយខ្ទាតអំបែងកញ្ចក់ចំម្ចាស់កាលវេលាម៉ោង​៩និង​២៥នាទីព្រឹកថ្ងៃទី៩ខែកក្ដដាឆ្នាំ២០១៨នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ តាមផ្លូវ​២៧១ស្ថិតនៅភូមិ០៧ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ។

បុរសបេីករថយន្តបាឡែនមានឈ្មោះចែម ភារម្យភេទប្រុសអាយុ៣១ឆ្នាំមុខរបរកសិករស្នាក់នៅភូមិមហារាជ ឃុំបឹងត្រាញ ស្រុកសំរោង ខេត្តតាកែវបានប្រាប់អោយយកពត៍មានថាមុនកេីតហេតុគាត់ទេីបនិងខ្ចីរថយន្តបាឡែនបងប្រុសជីដូនមួយយកទៅស្រុកកកំណេីត។

លុះមកដល់ចំណុចកេីតហេតុតាមបណ្ដោយផ្លូវ២៧១ក្នុងទិសដៅពីលិចទៅកេីតក៏ឈប់ស្តុបច្រមុះជ្រូកក្បាលថ្នល់ស្រាប់តែមិនដឹងមូលហេតុរថយន្តជាប់ហែ្គក្នុងល្បឿនលឿនដូចហោះទៅបុកបុរសមន្ត្រីអធិការកិច្ចទូរគមនាគមន៍បេីករថយន្តកាំរីឆ្លាមដែលបានបេីកឆ្លងកាត់ទទឹងផ្លូវតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជេីងពេញទំហឹងចំហៀងខាងស្ដាំរថយន្តកាំរីមឆ្លាមបណ្ដោលអោយបុរសម្នាក់របួសដោយបែកកញ្ចក់ចំហៀងខាងស្ដាំខ្ទាតលេីផ្ទៃមុខមុតរបួសស្រាលក្រោយកេីតហេតុក៏ឈប់រថយន្តដេីម្បីធ្វេីការដោះស្រាយដោយមិនបានបេីករត់ចេញពីកន្លែងកេីតហេតុទេហេីយចង់បញ្ចាក់ថាគាត់មិនមែនមិនគោរពភ្លេីងសញ្ញាបំពានទៅបុករថយន្តកាំរីឆ្លាមហេីយការព្យាបាលរបួសនិងការខូចខាតរថ​យន្តទាំងសុង។ដោយ៖គួន ចំរើន៕

 

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *