ទំព័រដើម / សន្តិសុខសង្គម / ឃាត់បុរសជនម្នាក់និងដកហូតបានថ្នាំញៀន១កញ្ចប់ធំ

ឃាត់បុរសជនម្នាក់និងដកហូតបានថ្នាំញៀន១កញ្ចប់ធំ

ភ្នំពេញ៖បុរសជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលល្បាតក្នុងមូលដ្ឋានប្រទះឃីញមានការសង្ស័យឃាត់ឆែកឆេរត្រួតពិនិត្យរកឃេីញក្នុងហោប៉ាវខោខាងឆ្វេងម្សៅក្រាមសថ្លាចំនួន១កញ្ចប់ធំសង្ស័យមានសារធាតុញៀនកាលម៉ោង៩និង​០០នាទី​យប់​ថ្ងៃទី៧ខែកក្ដដាឆ្នាំ២០១៨នៅចំណុចផ្លូវ​លេខ​៣១បេតេ ភូមិសន្សំកុសល់១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

នគរបាលរដ្ឋបាលប៉ុស្តិ៍ទំពុន១ ខណ្ឌមានជ័យបានប្រាប់ថាឃាត់ខ្លួនជនសង្ស័យឈ្មោះសេង ស៊ីណារ៉ាក់ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរ ​មិនពិតប្រាកដ​ទី​លំ​នៅផ្ទះគ្មានលេខផ្លូវ​លំភូមិសន្សំកុសល២សង្កាត់បឹងទំពន់ទី១​ខណ្ឌ មាន​​ជ័យ រាជ​ធានី​ភ្នំពេញដោយកម្លាំងនគរបាលល្បាតក្នុងភូមិសាស្រ្តដេីម្បីការពារសុវត្ថិភាពបង្ការបទល្មេីសផ្សេងជូនប្រជាពលរដ្ឋហេីយក៏ប្រទះឃេីញបុរសម្នាក់កំពង់​ដេីរ​ថ្មេីរ​ជេីងដោយមានការសង្ស័យឃាត់ឆែកឆេរក៏រកឃេីញថ្នាំម្សៅក្រាមសថ្លា​១​កញ្ចប់ធំរួចចាប់វសយខ្នោះបុរសជនសង្ស័យយកមកសាកសួរនាំ ។

សមត្ថកិច្ចបន្តថាក្រោយពីឃាត់បុរសជនសង្ស័យក៏បានសារភាពថាថ្នាំម្សៅក្រាមសថ្លា១កញ្ចប់ជារបស់ខ្លួនមែនដោយទិញយយកមកទុកជក់រួចសមត្ថកិច្ចឃាត់ខ្លួន​ជន​សង្ស័យពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់និងដកហូតវត្ថុតាងរួមមាន ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០១ កញ្ចប់ថង់ធំ និងកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌដេីម្បីចាត់ការបន្ត ។ដោយ៖គួនចំរើន

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *