ទំព័រដើម / ការបោះឆ្នោត / គជប ​អំពាវ​នាវ ឱ្យ​គណបក្ស​​នយោ​បាយ​ទាំង​អស់​​យោគ​យល់​គ្នា ​ព្រម​ទាំង​​កុំ​ឱ្យ​មាន​ការ​ចាក់ឧបករណ៍បំ​ពង​សម្លេងរំខាន ដល់​គ្រឹស្ថាន​សិក្សា និងមន្ទីរពេទ្យ នៅ​ក្នុង​អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត

គជប ​អំពាវ​នាវ ឱ្យ​គណបក្ស​​នយោ​បាយ​ទាំង​អស់​​យោគ​យល់​គ្នា ​ព្រម​ទាំង​​កុំ​ឱ្យ​មាន​ការ​ចាក់ឧបករណ៍បំ​ពង​សម្លេងរំខាន ដល់​គ្រឹស្ថាន​សិក្សា និងមន្ទីរពេទ្យ នៅ​ក្នុង​អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត


មន្ត្រី​គណកម្មាធិ​ការ​ជាតិ រៀបចំការ​បោះ​ឆ្នោត​​(គ ជ ប)អំពាវ​នាវ​​ដល់​គ្រប់​គណ​បក្ស​នយោបា​យ​ទាំង​​អស់ ដែល​កំពុង​ធ្វើ​យុទ្ធ​នា​ការ​​ឃោ​ស​នា​​រក​សម្លេង​ឆ្នោត ឱ្យ​​ចេះ​​យោគយល់​​និង​អធ្យាស្រ័យ​គ្នា​ បើ​សិន​ជាមានបញ្ហា​អ្វី​កើតឡើង​ក្នុងពេល​ធ្វើ​យុទ្ធនាការឃោសនា​​រកសម្លេងឆ្នោត​នោះ​។
​ជាមួយ​គ្នា​នេះ​ដែរ (គ ជ ប)​ក៏អំពាវនាវ​ដល់គ្រប់គណបក្ស​នយោបាយ​ថា៖​ក្នុងពេលធ្វើយុទ្ធនា​ការឃោសនា​បោះឆ្នោត គួរកុំចាក់ឧបករណ៍បំពងសម្លេង​រំខាន​ដល់គ្រឹស្ថានសិក្សា​និងមន្ទីរពេទ្យ​នា​នា​ដែលនៅជិតនោះ​។​
អ្នកនាំពាក្យ​(គ ជ ប) លោក​​បណ្ឌិត​ ហង្ស ពុទ្ធា​ មាន​ប្រសាសន៍​នៅព្រឹក​ថ្ងៃច័ន្ទទី៩​ខែ​កក្កដាថា​ការ​​ធ្វើយុទ្ធនាការឃោសនា​បោះ​ឆ្នោត រយៈពេល​៣ថ្ងៃ​មកនេះ ​គឺ​មាន​ស្ថាន​ភាព​រលូន​ដោយ​ពុំ​មាន​​បញ្ហា​​អ្វីកើត​ឡើង​​រវាង​គណ​បក្ស​​នយោបាយ​​និង​គណបក្ស​នយោបាយ​ ដែល​ប្រឈមមុខដាក់គ្នា​ខុស​ប្រក្រតី​​ឬក៏ក្បួន​ឃោសនា​ត្រូវរំខាន​ដោយសារ​តែរដូវភ្លៀងនោះ​ទេ​។​​
​ទោះ​ជាយ៉ាងណា​ លោក ហង្ស ពុទ្ធា​ទទួល​ស្គាល់ថា​ចាប់តាំងពីថ្ងៃដំបូង​នៃយុទ្ធនាការឃោស​នាបោះ​ឆ្នោត​ថ្ងៃទី៧កក្កដា រហូតមកដល់ថ្ងៃទី៩នេះ ​គឺ​មាន​បញ្ហា​តូចមួយ​ប៉ុណ្ណោះ ដោយគណបក្ស​នយោ​បាយ​មួយ​នៅក្នុង​ខេត្ត​ពោធិសាត់​ បាន​ចាក់ឧបករណ៍បំពងសម្លេង​ធ្វើ​ឱ្យប៉ះពាល់ដល់គ្រឹស្ថាន​សិក្សា​និងមន្ទីរពេទ្យ​។
​គណកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត ឱ្យ​ដឹង​ថា​​ក្នុង​រយៈពេល​​​៣​ថ្ងៃ​​នៃ​​ការ​ធ្វើ​​យុទ្ធ​នា​ការ​ឃោ​សនា​បោះ​​ឆ្នោត​​មកនេះ គឺ​មាន​​គណ​បក្ស​នយោបាយ​ចំនួន​១០​ក្នុង​​ចំណោម​​គណបក្ស​នយោ​បា​យ​ទាំង​២០​​ បាន​ដង្ហែរក្បួន​យុទ្ធនាការឃោសនា​របស់ខ្លួន​ នៅទូទាំង​ប្រទេស​។​
​ទន្ទឹមគ្នា​និង​គណបក្ស​នយោបាយ​​ចាប់​ផ្ដើម​ដង្ហែក្បួន​យុទ្ធនាការឃោសនា​នេះដែរ ​អគ្គស្នង​ការ​នគរ​បាល​​ជាតិ ​បាន​​ឱ្យដឹងថា​គេ​​បាន​ដាក់​កម្លាំង​​ជា​ច្រើន​​ដើម្បី​ចូល​រួម​ការពារ​សន្តិ​សុខ។​​
​​​អ្នកនាំពាក្យអគ្គស្នងការនគរ​បាលជាតិ ​លោក គៀត ច័ន្ទ​ថារិទ្ធ​ អះអាងថា​ជាការ​សម្គាល់ឃើញថា​ដំ​ណើរ​ការ ឃោសនាបោះឆ្នោត សម្រាប់អាណត្តិ​ទី៦​នេះ គឺបាន​ប្រព្រឹត្តទៅ​​ដោយរលូនដោយសារតែ​កម្លាំង​សមត្ថកិច្ចនៅគ្រប់រាជធានី ខេត្ត​បានជួយសម្រួលចរាចរណ៍ក្បូនឃោសនា​របស់បក្សនយោ​បា​យ​ទាំង​អស់​។​ ​គណបក្សនយោបាយដែល​បាន​ចូលរួមឃោសនានៅ​អាណត្តិ​នេះ គឺ​បានគោរព​ទៅតា​ម​​​សេច​ក្តីណែនាំ ច្បាប់ និង​ក្រម​សីលធម៌របស់គណៈ កម្មាធិ​ការ​ជាតិរៀប​ចំការបោះឆ្នោត​បានល្អប្រ​សើរ​៕ដោយ៖ហង្ស សាវយុត​

អំពី sav yout

Leave a Reply

Your email address will not be published. Required fields are marked *