ទំព័រដើម / សន្តិសុខសង្គម / ផឹកស៊ីពីល្ងាចព្រឹកឡើងប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យកើតខ្យល់គ

ផឹកស៊ីពីល្ងាចព្រឹកឡើងប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យកើតខ្យល់គ

ភ្នំពេញ៖សពជនរងគ្រោះឈ្មោះសួង ចាន់រាតាអាយុ២៧ឆ្នាំកម្មកររោងចក្រត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ជួលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃ​ទី៩ខែកក្កដាឆ្នាំ២០១៨នៅភូមិត្រពាងរំចេកសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍​សែន​ជ័យបន្ទាប់ពី​ត្រ​ឡប់មកពីពិធីជប់លៀងឡើងផ្ទះមិត្តភក្តិ។ជនរងគ្រោះមានស្រុកកំណើតនៅភូមិត្រពាំងស្គន់ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។ជនរងគ្រោះ​មានប្រពន្ធឈ្មោះសួង ផល្លី អាយុ២៣ឆ្នាំកម្មការិនីតែបានឈ្លោះគ្នានិងមានកូនស្រីម្នាក់អាយុ៣ឆ្នាំ។

តាមប្អូនស្រីរបស់ជនរងគ្រោះឈ្មោះសួង ស្រីមុំអាយុ២៤ឆ្នាំកម្មការិនីបាននិយាយ​ថានាងបានស្នាក់នៅបន្ទប់ជួលជិតបងប្រុសនិងដឹងថាបងប្រុសមានការរស់នៅជាមួយប្រពន្ធ​មិនសូវត្រូវគ្នាហើយប្រពន្ធបានចេញទៅស្រុកប្រមាណ១ខែមកហើយ​ដោយសារឈ្លោះគ្នា។សមត្ថកិច្ចជំនាញបានពិនិត្យដោយអះអាងថាជនរងគ្រោះកើតខ្យល់គបណ្តាលឲ្យស្លាប់៕ដោយ៖សួយ សុភា

 

Leave a Reply

Your email address will not be published. Required fields are marked *