ទំព័រដើម / ព័ត៌មានជាតិ / ស្អាងក្លាយជាតំបន់អាណាចក្របន្លែដោយ១ថ្ងៃប្រមូលផលផ្គត់ផ្គង់លើទីផ្សារ ប្រមាណ៦០តោន

ស្អាងក្លាយជាតំបន់អាណាចក្របន្លែដោយ១ថ្ងៃប្រមូលផលផ្គត់ផ្គង់លើទីផ្សារ ប្រមាណ៦០តោន

ខេត្តកណ្តាល:ខេត្តកណ្តាលបានជាប់ចំណាត់ថ្នាក់លេខ១ទូទាំងប្រទេសក្នុងការផលិតបន្លែក្នុងនោះស្អាងគឺជាស្រុក១ដែលផលិតបន្លែសម្រាប់ផ្គត់ផ្គង់លើទីផ្សារនាំមុខគេក្នុងចំណោមក្រុងស្រុកទាំង១១។

លោក អ៊ុក សុគន្ធ ប្រធានការិយាល័យកសិកម្មស្រុកស្អាង បានមានប្រសាសន៍ថា ទូទាំងស្រុកមានឃុំសរុបចំនួន១៦ ក្នុងនោះប្រជាពលរដ្ឋ៨០ភាគរយប្រកបរបរកសិកម្ម ពិសេ សបន្លែចម្រុះតែម្តង រួមមានបន្លែយកស្លឹក យកផ្លែ និងយកមើម។

ក្នុងចំណោមឃុំទាំង១៦ គឺមានឃុំចំនួន៥ រួមមានឃុំស្វាយប្រទាល ឃុំក្រាំងយ៉ូវ ឃុំទឹកវិល ឃុំកោះខែល និងឃុំកោះ ខ្សាច់ទន្លា ជាឃុំដែលដាំបន្លែនាំមុខគេ ហើយក៏ជាឃុំដែលនាំមុខគេក្នុងការផលិតបន្លែសរីរា ង្គ និងបន្លែសុវត្ថិភាពផងដែរ ក្នុងនោះគ្រាន់តែ ឃុំកោះខ្សាច់ទន្លា មួយប៉ុណ្ណោះ ក្នុងមួយថ្ងៃនាំចេញបន្លែប្រមាណជាង១០តោន។

លោកប្រធានការិយាល័យ ក៏បានបន្តឱ្យដឹងដែរថា ទីទាំងស្រុកមានផ្ទៃដីសរុបចំនួន៥១៤៩៦ហិចតា ក្នុងនោះដីស្រូវវស្សាចំនួន២៧០០ហិចតា ដីស្រូវប្រាំងចំនួន៩២០០ហិចតា ដីអនុផលចំនួន៥៧២០ហិចតា ដីអនុផលរដូវវស្សាចំនួន ២៩២០ហិចតា និងរដូវប្រាំងចំនួន២៨០៧ហិចតា។ លោក អ៊ុក សុគន្ធ ក៏បានបន្ថែមផងដែរ កសិករនៅស្រុកស្អាងចូលចិត្តដាំបន្លែចម្រុះ ក្នុងនោះបន្លែយកស្លឹកមានចំនួន៤០៦៨ហិ ចតា បន្លែយកមីម១១១ហិចតា និបន្លែយកផ្លែមាន៩៤១ហិចតា។

ជាមួយគ្នានោះ លោកក៏ទ ទូចសុំឱ្យកសិករត្រូវតែផ្លាស់ប្តូរទម្លាប់ក្នុងការដាំដុះដំណាំតាមគ្នា ត្រូវចងគ្នាជាសហគមន៍ផ លិតបន្លែ ចៀសវៀងការដាំគំហុកនៅរដូវបុណ្យទាន ដែលនាំឱ្យបន្លែជន់ធ្វើឱ្យខាតបង់ និងងាកមកដាំបន្លែសរីរាង្គ និងបន្លែសុវត្ថិភាពឱ្យកាន់តែច្រើន ទើបអាចអាចបន្ថយការហូរចូលបន្លែគីមីពីប្រទេសជិតខាង និងបង្កើនជីវភាព ក៏ដូចជាសុខភាពយើងទាំងអស់គ្នា។

មេឃុំកោះខ្សាច់ទន្លា លោក សេង មិន បានមានប្រសាសន៍ថា ទូទាំងឃុំមានប្រជាព លរដ្ឋចំនួន៦៦៧០នាក់ ស្មើហ្នឹង១៥១៩គ្រួសារ និងមានផ្ទៃដីសរុបចំនួន៩៤៤ហិចតា ក្នុងនោះប្រជាពលរដ្ឋ៨៥ភាគរយប្រកបរបរធ្វើចំការ ហើយក្នុង១ថ្ងៃបន្លែចម្រុះត្រូវបាននាំចេញទៅផ្គត់ផ្តង់លើទីផ្សារមិនក្រោមជាង១០តោននោះទេ ហើយបច្ចុប្បន្នដោយសារ តែមានការយល់ដឹងកាន់តែច្រើន ប្រជាកសិករបានងាកមករកការដាំបន្លែសរីរាង្គ និងបន្លែសុវត្ថិភាពកា ន់តែច្រើនឡើងៗផងដែរ។

លោកមេឃុំ ក៏បានឱ្យដឹងដែរថា ឃុំកោះខ្សាច់ទន្លា ក៏ត្រូវបានចា តទុកថាជាឃុំគំរូមួយផងដែរ ទូទាំងស្រុកស្អាង ដែលមានប្រជាកសិករដាំបន្លែសុវត្ថិភាព និ ងបន្លែសរីរាង្គច្រើន ហើយបើតាមគម្រោងមន្ទីរកសិកម្ម ក៏នឹងយកឃុំកោះខ្សាច់ទន្លា ធ្វើជាឃុំដែលផលិតបន្លែសរីរាង្គ និងបន្លែសុវត្ថិភាព ផងដែរនានាពេលឆាប់ៗខាងមុខនេះ៕ វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *