ទំព័រដើម / សន្តិសុខសង្គម / កម្មករម្នាក់ចងកសម្លាប់ខ្លួនសង្ស័យបណ្តាលមកពីប្រពន្ធនាំកូនស្រីរត់ចុះចោល

កម្មករម្នាក់ចងកសម្លាប់ខ្លួនសង្ស័យបណ្តាលមកពីប្រពន្ធនាំកូនស្រីរត់ចុះចោល

ភ្នំពេញ៖ជនរងគ្រោះឈ្មោះញឹម ទៀវ ភេទប្រុសអាយុ២៥ឆ្នាំមុខរបរកម្មករបាន​ចងកសម្លាប់ខ្លួនដោយសារប្រពន្ធរត់ចូលជាមួយកូនស្រីម្នាក់ផង។សព​ជនរងគ្រោះត្រូវបានប្រទះឃើញនៅក្នុងបន្ទប់ជួលកាលពីវេលាម៉ោង​១០និង​៣០នាទីថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៨នៅភូមិព្រៃល្ងរ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែន​ជ័យ។ប្រពន្ធដែលចុះចោលមានឈ្មោះស្រី អាយុប្រហែល២០ឆ្នាំ។

ស្រ្តីឈ្មោះញឹម ទូចអាយុ៣៣ឆ្នាំបាននិយាយថាគាត់ជាបងស្រីរបស់សពជនរងគ្រោះបានស្រឡាញ់ស្រីម្នាក់មកធ្វើជាប្រពន្ធដោយទាំងមិនបានរៀបចការនិងបានកូនស្រីម្នាក់អាយុជាង១ខួប តែដោយសាររស់នៅជាមួយគ្នាមិនចុះសង្រុងប្រពន្ធបាននាំយកកូនស្រីចុះចោលជាង១ខែហើយ។មិនដឹងទៅណា ស្រុកភូមិនៅឯណាក៍មិនដឹងដែរ។គាត់ថាមុនពេលកើតហេតុជនរងគ្រោះធ្លាប់និយាយថាអាណិតកូនប្រ​ពន្ធ​នាំយកទៅបាត់។នៅពេលកើតហេតុមានគេប្រាប់តាមទូរស័ព្ទថាបញអូនស្លាប់​ដោយចងក។ដោយ៖សូយ សុភា

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *