ទំព័រដើម / សន្តិសុខសង្គម / សិស្សសាលាម្នាក់របួសគ្រោះថ្នាក់​ចរាចរណ៍​បង្ករ​ហិង្សារវាងរថយន្តនិងម៉ូតូ​

សិស្សសាលាម្នាក់របួសគ្រោះថ្នាក់​ចរាចរណ៍​បង្ករ​ហិង្សារវាងរថយន្តនិងម៉ូតូ​

ភ្នំពេញ៖យុវជន​ចំនួន​បី​នាក់​បានជិះម៉ូតូ​ទាក់​ដៃ​ចង្កូត​ជាមួយនិង​រថយន្ត​ ក្រុង​ដឹក​សិស្ស​សាលា​អង្គការ​លើក​ស្ទួយ​ប្រជា​ពលរដ្ឋ​បណ្តាលអោយ​រថយន្ត​បួង​ចង្កូតឡើង​លើ​សួនច្បារ​ពុកចែក​ទ្រូងផ្លូវ​ ហើយ​ពេលនោះ​ភាគី​ទាំង​ បានបង្ករ​ហឹង្សារ​ដាក់​គ្នា​ ​កាលពីវេលាម៉ោង​ ៧និង​៣០នាទីយប់​ថ្ងៃទី​៩​ខែ​កក្កដា​ឆ្នាំ​២០១៨​ទុលមុខនិង​ដេប៉ូ​ប្រេងឥន្ធនះ​សូគីមិច​ផ្លូវ​២១៧​ សង្កាត់​ស្ទឹងមានជ័យ​១​ ខណ្ឌមានជ័យ​ ។

​តាមប្រភពព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​បានអោយដឹងថា​មុនពេលកើតហេតុ​ គេបានឃើញ​រថយន្ត​ក្រុង​ចំនួន​៣៥កៅអី​របស់​សាលា​អង្គការលើក​ស្ទួយ​ប្រជា​ពល​រដ្ឋ​បានដឹក​សិស្ស​ពេញមួយ​រថយន្ត​គោលបំណង​ជូនសិស្សចេញ​ពី​សាលារៀន​ ត្រលប់ទៅ​ផ្ទះវិញ​ម្តុំ​ភូមិ​ទួល​សំបូរ​ សង្កាត់​ព្រៃវែង​ខណ្ឌ​ដង្កោ​ដោយ​បានធ្វើដំណើរ​តាម​ផ្លូវ​ ២១៧​ក្នុង​ទិសដៅ​ពី​ លិចទៅកើត​ ។

ខណះ​មកដល់​ចំនុច​កើតហេតុ​ ក៍ស្រាប់តែ​យុវជន​បីនាក់​ដែល​ជា​សិស្សសាលា​ បាន​ជិះម៉ូតូ​ម៉ាក់​ ឌ្រីមសង់​សេរី​ឆ្នាំ​២០១៨​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1HB 5340 បានធ្វើដំណើរស្របទិសគ្នា​ បានជ្រុលទៅ​ទាក់​ ដៃ​ចង្កូត​ជាមួយនិង​ក្មេង​ប្រុស​សិស្សសាលា​ម្នាក់​ដែលឈ​ នៅលើ​រថយន្ត​ ហើយ​ដាក់ដៃចេញ​មកក្រៅបណ្តាល​អោយ​ម៉ូតូ​ ដួល​ ហើយ​ពេលនោះ​ដែរ​អ្នក​បើក​បរ​ បានបួង​ចង្កូត​គេច​ចេញ​ព្រោះ​ខ្លាច​កិន​យុវ​ជន​ទាំង​បីនាក់​ដែរ​ជិះ​ម៉ូតូ​ទើប​ធ្វើ​អោយ​រថយន្ត​រេចង្កូត​ឡើង​លើ​សួនច្បារ​ពុកចែក​ទ្រូងផ្លូវ​តែ​ម្តង​ ។

ហើយ​ភ្លាមៗនោះដែរ​ យុវជន​ដែល​ជិះ​ម៉ូតូ​ បាននាំគ្នា​ប្រើហឹង្សា​ទៅ​ក្មេង​សិស្សសាលា​ម្នាក់​ដែល​ជិះ​ក្នុង​រថយន្ត​ បណ្តាល​អោយ​រងរបួស​ស្មា​ខាង​ស្តាំ​បន្តិច​បន្តួច​ រួចហើយ​ក៍បាន​នាំគ្នា​រត់គេចខ្លួន​ ចោល​ម៉ូតូ​ និង​ ដំបង​ដែក​៣កំណាត់​ នៅនិងកន្លែង​កើតហេតុ​ ក៍ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុកផង​ដែរ​ ។

​បន្តិច​ក្រោយ​មក​ឃើញ​វត្តមាន​ ឪពុកម្តាយ​របស់​ខាង​យុវជន​ដែល​ជិះ​ម៉ូតូ​ បាន​ដឹក​កូន​របស់​ខ្លួន​មកកន្លែង​កើតហេតុ​ រួចហើយ​បានសាកសួរ​ពីដំនើររឿង​ ដោយ​សិស្ស​សាលា​ដែល​ជិះ​ក្នុង​រថយន្ត​ ថា​ខាងអ្នកជិះម៉ូតូ​ជាអ្នក​វាយ​ពួក​គេ​ ដោយ​ឡែក​យុវជនដែល​ជិះ​ម៉ូតូ​ បានចោទ​ថា​ ខាងសិស្សសាលាដែលជិះរថយន្ត​ ក្នុង​រថយន្ត​បាន​ វ៉ៃ​ដៃចង្កូត​ម៉ូតូ​របស់​ពួកគេ​ ទើប​បណ្ដាល​ម៉ូតូ​ដួល​បែបនេះ​ ។ ដោយ៖ណន​ រ៉ាត់

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *