ទំព័រដើម / សន្តិសុខសង្គម / សមត្ថកិច្ចចាប់បុរសម្នាក់ដាក់ខ្នោះដៃខពៈពេលរកឃើញជាក់ស្តែងកំពុងឈរលក់គ្រឿងញៀន

សមត្ថកិច្ចចាប់បុរសម្នាក់ដាក់ខ្នោះដៃខពៈពេលរកឃើញជាក់ស្តែងកំពុងឈរលក់គ្រឿងញៀន

ភ្នំពេញ៖ បុរសជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលចាប់វាយខ្នោះរួមទាំងថ្នាំវត្ថុតាងម្សៅក្រាមសថ្លាចំនួន១១កញ្ចប់ថង់តូចសង្ស័យមានសារធាតុញៀនពេលឈរលក់ថ្នាំញៀនតាមដងផ្លូវដោយមិនខ្លាចក្រែងនិងសមត្ថកិច្ចទាល់តែសោះនាំខ្លួន​យក​មកសាកសួរនាំហេតុកេីតឡេីង កាលនៅវេលាម៉ោង១រំលងអធ្រាត្រ ចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះ​លេខ៥២ផ្លូវ១១៣សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។

សមត្ថកិច្ចបានប្រាប់ថាបុរសជនសង្ស័យមានឈ្មោះ កែម ភារម្យភេទប្រុសអាយុ៣៣ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះ​លេខ៨Ez ផ្លូវ២៨០ភូមិ៦សង្កាត់បឹងកេងកង២ខណ្ឌចំការមន។មុនការឃាត់ខ្លួនជនសង្ស័យកម្លាំងល្បាតក្នុងមូលដ្ឋានដេីម្បីបង្ក្រាប​បទល្មេីសផ្សេងក្នុងភូមិសាស្រ្តដេីម្បីការពារសុវត្ថិភាពបនរជាពលរដ្ឋ។លុះមកដល់ចំណុចខាងលេីក៏ប្រទះឃេីញជនសង្ស័យ​ឈរនៅលេីដងផ្លូវស្ងាត់ពេលឃេីញសមត្ថកិច្ចរត់ក៏ដេញឃាត់ឆែកឆេររកឃេីញម្សៅក្រាមសថ្លាចំនួន១១កញ្ចប់សង្ស័យ​មានសារធាតុញៀនដែលលាក់ក្នុងប្រអប់ជ័រពណ៍ខៀវហេីយចាប់វៃខ្នោះយកមកនគរបាលប៉ុស្តិ៍ដេីម្បីសាក​សួរនាំបន្ត ។

ក្រោយពីសាកសួរនាំបុរសជនសង្ស័យក៏ទទួលស្គាល់វត្ថុតាងថ្នាំញៀន១១កញ្ចប់ថង់តូចជារបស់ខ្លួនពិតប្រាកដដោយ​ទិញ​យកមកចែកចាយលក់បន្តក្នុង១កញ្ចប់ចំណេញ៥០០០រៀលតែពេលកំពង់ឈរលក់ក៏សមត្ថកិច្ចឃាត់តែម្ដងហេីយក៏ធ្វេីការឃាត់ខ្លួនជនសង្ស័យពីបទជួញដូរគ្រឿងញៀននូវសារធាតុញៀនខុសច្បាប់និងដកហូតវត្ថុតាងរួមមានម្សៅក្រាមសថ្លាចំនួន​១១កញ្ចប់ថង់តូចសង្ស័យមានសារធាតុញៀននិងទូរស័ព្ទម៉ាកសាំមសុងចំនួន១គ្រឿងនិងកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដេីម្បីចាត់ការបន្តតាមនីតិវិធី ។ដោយ៖គួ ចំរើន

Leave a Reply

Your email address will not be published. Required fields are marked *