ទំព័រដើម / នយោបាយ / គណបក្សប្រជាធិបតេយ្យមូលដ្ឋានចេញឃោសនាថ្ងៃទី១០កក្កដានៅមណ្ឌលរាជធានីភ្នំពេញ

គណបក្សប្រជាធិបតេយ្យមូលដ្ឋានចេញឃោសនាថ្ងៃទី១០កក្កដានៅមណ្ឌលរាជធានីភ្នំពេញ

ភ្នំពេញ៖គណបក្សប្រជាធិបេត្យមូលដ្ឋាននៅព្រឹកថ្ងៃទី១០ខែកក្កដានេះបានចេញហែក្បួនឃោសនាស្វែងរកការគាំទ្រមណ្ឌលភ្នំពេញដែលជាថ្ងៃទី៤នៃការឃោសនាបោះឆ្នោតជាតិអាណត្តិទី៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្កដា២០១៨ខាងមុខនេះ។ការឃាោនាបោះឆ្នោតមានរយៈពេល២១ថ្ងៃចាប់ផ្តើមពីថ្ងៃទី៧ដល់ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៨។អ្នកចូលរួុមជាច្រើននាក់បានដើរថ្មើជើងនិងយានយន្តនៅក្នុងរាជធានីភ្នំពេញជាមួយនឹងបដា ទង់បក្សនិងរូបរបស់បេក្ខជននាយករដ្ឋមន្រ្តីលោក​យ៉ង សាំងកុមារ។គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានលេខរៀងទី៧និងមានប៉ាវចបាសរសេរថា”សាមគ្គីភាព យុត្តិធម៌ អហិង្សា”គណបក្សនេះមានប្រធានគឺលោក យ៉េង វីរៈតែលោកប្រធានបានដកខ្លួនចេញពីបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៦នេះ។

សមត្ថកិច្ចតាមសេចក្តីការណ៏មេថ្ងៃអង្គារ១៣រោចខែបឋមាសាឍឆ្នាំចសំរឹទ្ធិសក័ព.ស២៥៦២ត្រូវនឹងថ្ងៃទី១០ខែកក្កដាឆ្នាំ​២០​១៨មានគណៈបក្សប្រជាធិបតេយ្យមូលដ្ឋានបានហែរក្បួនឃោសនាបោះឆ្នោតចេញពីភូមិសាស្រ្តខណ្ឌមានជ័យចូមកភូមិសាស្រ្តខណ្ឌចំការមនតាមបណ្តោយផ្លូវ៤៨០ម៉ោង១០និង ៥២បត់ស្តាំតាមផ្លូវ៤៨៨រហូតដល់ផ្លូវព្រះមុនីវង្សបត់ឆ្វេងរហូតដល់ស្តុបកាលតិចបូកគោបានចូលមកគោរពវិញ្ញាណខន្ខលោកបណ្ឌិតកែម ឡីម៉ោង១១និង១៥នាទីរយៈពេល០៥នាទី។

សមត្ថកិច្ចថា៖នៅម៉ោង១១និង៣០នាទីបានចេញតំណើបន្តទៀតនៅតាមផ្លូវមុនីវង្សរហូតដល់ផ្លូវដល់ស្តុបពេទ្យចិនឆ្លងចូលភូមិសាស្រ្តខណ្ឌ៧​មករាម៉ោង១១និង ៤៦នាទីហើយចេញផុតពីភូមិសាស្រ្តចំការមនម៉ោង១១. ៥០នាទីចូលភូមិសាស្រ្ត7មករាមាន​​សមា​ជិកចូលរួមប្រហែល២៥០នាក់ មធ្យោបាយ រថយន្ត២៧ គ្រឿងរថយន្តដាក់ក្បាលមេក្រូ04គ្រឿងកង់បី25គ្រឿងនិងម៉ូតូ ២០គ្រឿងកដឹកនាំដោយលោកយ៉េង.វិរៈ​ ប្រធានគណៈបក្សនិងលោកយ៉ង់.​សាំកុមារ អនុប្រធាគណៈបក្ស ៕

Leave a Reply

Your email address will not be published. Required fields are marked *