ទំព័រដើម / ព័ត៌មានជាតិ / សាលាក្រុងកាយប្រឡាយបើកមុខទឹកពីបុរីអង្គភ្នំពេញដល់ផ្លូវជាតិ៥បញ្ជូនទឹកទៅស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩

សាលាក្រុងកាយប្រឡាយបើកមុខទឹកពីបុរីអង្គភ្នំពេញដល់ផ្លូវជាតិ៥បញ្ជូនទឹកទៅស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩

ភ្នំពេញ៖ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះរដ្ឋបាលរាជធានីភ្នំពេញបន្តធ្វើការកាយប្រ​ឡាយបើកមុខទឹកនៅតំបន់ខណ្ឌឬស្សីកែវគឺប្រឡាយនៅខាងមុខបុរីអង្គភ្នំពេញរហូតទៅស្ថានីបូមទឹកគីឡូម៉ែត្រលេខ៩ មានប្រវែងជាង២គីឡូម៉ែត្រក្នុងការកាត់បន្ថយការជន់លិចដោយទឹកភ្លៀងក្នុងរដូវវស្សា។

នៅថ្ងៃទី១០ខែកក្ដដាឆ្នាំ២០១៨លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញប្រាប់ទូរទស្សន៍ហង្សមាសតាមទូរស័ព្ទ​មកថា “បច្ចុ​ប្បន្នសាលារាជធានីភ្នំពេញអោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបន្តធ្វើការស្តារប្រឡាយនៅក្នុងខណ្​ឌឬស្សីកែវអោយមានផ្លូវធំអោយមានផ្លូវទឹកហូរបានលឿនកុំអោយមានការជន់ទឹកភ្លៀងយូនៅពេលមានភ្លៀងធា្លក់ខ្លាំងម្តង​ៗ”។លោកបន្តថាជាក់ស្តែងអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសហការជាមួយអា​ជ្ញាធរខណ្ឌពាក់ព័ន្ទ បាននិងកំពុងដាក់គ្រឿងចក្រចុះអន្តរាគមន៍កាយប្រឡាយបើកមុខទឹកនៅក្នុងខណ្ឌឬស្សីកែវ។

លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងដែរថា “តបតាមបញ្ជាដឹកនាំពីលោកអភិបាលរាជធានីភ្នំពេញបានអោយអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងរដ្ឋបាលខណ្ឌពាក់ព័ន្ធចុះស្ដារប្រឡាយមេមួយខ្សែរប្រមាណ២គីទ្បូរមែត្រដែលមានទំហំ៦មែត្រ ដោយចាប់ពីចុងប្រឡាយមុខបុរីអង្គរហូតដល់ផ្លូវជាតិ៥ ពោលគឺទៅដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ដើម្បីបូមទឹកចេញរំដោះការលិចលង់ជូនប្រជាពលរដ្ឋ។ លោកបន្តថា មកដល់ពេលនេះ ក្រុមការងារបានសម្រេចការងាររបស់ខ្លួនជិតដល់ទីបញ្ចប់ហើយ ដោយបានកាយបើកមុខទឹកមកដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ហើយ។

ចំញ្ហាការស្តារលូ និងកាយប្រឡាយនេះលោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញអោយដឹង​នាពេលកន្លងទៅថាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញគឺបានដាក់ចេញជាផែនការដោយឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសិក្សាបច្ចេកទេសលើបញ្ហាដោះស្រាយទឹកលិចចំនួន៥គម្រោងលើចំនួន៥តំបន់ក្នុងរាជធានីភ្​នំពេញនៅឆ្នាំ២០១៨នេះ។តំបន់លិចទឹកទាំង៥កន្លែងដែលត្រូវដោះស្រាយរួមមានទី១-តំបន់ផ្លូវជាតិលេខ៤មុខសាលាក្តីខ្មែរក្រហម ដោយកំពុងជីកភ្ជាប់ប្រឡាយស្របផ្លូវរថភ្លើងប្រឡាយជើងឯកនិងប្រឡាយទួលពង្រ។

ទី២-តំបន់មហាវិថីសហព័ន្ឋរុស្ស៊ី ខាងជើងព្រលានយន្តហោះ។ គម្រោងដាក់លូប្រអប់ក្នុងសាច់ផ្លូវតាំងកសាង ចាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ីទៅភ្ជាប់ប្រឡាយទួលសំពៅនិង១ខ្សែទៀតទៅភ្ជាប់ប្រឡាយចំការឳឡឹក។ទី៣-តំបន់ខាងត្បូងនិងខាងកើតព្​រលានយន្តហោះ។គម្រោងនឹងដាក់លូប្រអប់ទំហំ៦.៨ម៉ែត្រ និង៤.៨ម៉ែត្រ ដើម្បីដោះទឹកលិចនៅផ្លូវសឡាផ្លូវណ័រប្រ៊ីតផ្លូវដួង ងៀបភូមិថ្មគោលប្រឡាយលូ៥បុរីអូរបែកក្អមបុរីសឡា។ទី៤-គម្រោងស្ថាបនាប្រឡាយបេតុងស្ទឹងមានជ័យនិងផ្លូវអបប្​រ​ឡាយនិងទី៥-គម្រោងស្តារលូនៅក្នុងខណ្ឌចំការមនដូនពេញ៧មករានិងទួលគោក។

ដើម្បីដោះស្រាយបាននូវការលិចលង់នេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានដាក់ចេញជាគម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីចំនួន៤កន្លែងទៀតផងដែរដូចជានៅគឺទី១ស្ថានីយ៍បុរី១០០ខ្នងទី២ស្ថានីយ៍លូ៥ ទី៣ស្ថានីយ៍បឹងទំពុននិងទី៤ស្ថា​នីយ៍​ទួលសំពៅ ដែលបង្កើនសមត្ថភាពបូមទឹកបាន៣ដង។ជាងនេះទៅទៀតរដ្ឋបាលរាជធានីភ្នំពេញនូវបានដាក់ចេញជាយុទ្ធនាការស្តារលូទាំងខ្នាតតូចនិងខ្នាតធំ នៅ៤ខណ្ឌកណ្តាលក្រុងដែលមានប្រវែង ៤១៨គីឡូម៉ែត្រថែមទៀតផងដែរ៕ដោយ៖វេង សំបូរ

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *