ទំព័រដើម / ព័ត៌មានសំខាន់ៗ / គោលនយោបាយដំឡូងមី កម្ពុជា នឹងជួយដល់វិស័យឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី សម្រាប់ទីផ្សារពិភពលោក

គោលនយោបាយដំឡូងមី កម្ពុជា នឹងជួយដល់វិស័យឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី សម្រាប់ទីផ្សារពិភពលោក

ភ្នំពេញ៖: មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានលើកឡើងថា គោលនយោបាយដំឡូងមី កម្ពុជា នឹងជួយដល់វិស័យឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿ​ទុកចិត្ត​បាន សម្រាប់ទីផ្សារពិភពលោក។

ឯកឧត្តម ប៉ាន សូរស័ក្ត  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅ ក្នុងពិធីប្រគល់ និងទទួលឯកសារគោលនយោបាយដំឡូងមី ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១០ ខែកក្កដា នេះថា យុទ្ធសាស្រ្តដើម្បី អភិវឌ្ឍន៍ដំណាំដំឡូងមីនេះ ត្រូវ ធ្វើអោយប្រសើរឡើងប្រព័ន្ធដឹកជញ្ជូន ភស្តុភា ហិរញ្ញវត្ថុ បញ្ចុះតម្លៃអគ្គីសនី ការសម្រួលពាណិជ្ចកម្ម មធ្យោបាយគាំទ្រផ្នែកពាណិជ្ជកម្ម និង កម្លាំងពលកម្មជំនាញត្រូវបាន​ដោះស្រាយនៅក្នុងក្របខណ្ឌអភិវឌ្ឍន៍ចម្រុះរួមមួយ។

ឯកឧត្តមបន្តថាគោលនយោបាយ​ដំឡូងមី ផ្តល់នូវចក្ខុវិស័យច្បាស់លាស់ និងវិធីសាស្ត្រ​រៀបចំខ្សែសង្វាក់តម្លៃ​សំខាន់ៗ ដើម្បីធ្វើឲ្យដំណាំដំឡូងមី ទទួលបានទិន្នផលច្រើន និងមានតម្លៃខ្ពស់ អាច​ឆ្លើយតបតម្រូវការនៃទីផ្សារទាំងក្នុង និងក្រៅប្រទេស។

លោកបណ្ឌិត រីឆាត ម៉ាស្ហល សេដ្ឋវិទូនៃអង្គការ UNDP ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តគោលនយោបាយ រចនាសម្ព័ន្ធអភិបាលកិច្ច ត្រូវបានបង្កើតឡើង ហើយខ្សែសង្វាក់តម្លៃដំឡូងមី ត្រូវបានបែងចែកជា​ផ្នែកៗដើម្បីតភ្ជាប់ជាមួយវិស័យ អាទិភាពផ្សេងទៀត។

បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្ម បានកំពុងប្រឹងប្រែង​ជំរុញការនាំចេញ ផលិតផលដំឡូងមី ទៅកាន់ប្រទេសចិន ដោយសារតែប្រទេសទាំងពីរ បានចុះហត្ថលេខា​​លើពិធីសារស្តីពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌតម្រូវ​ផ្នែកភូតគាមអនាម័យ និងអនាម័យ ហើយបានកំពុងសិក្សា ពីលទ្ធភាពកែច្នៃពីដំឡូងមី និងធ្វើពិពិធកម្មទីផ្សារនាំចេញ។

សូមជម្រាបថា កាលពីឆ្នាំ២០១៧ កម្ពុជាបានក្លាយជាប្រទេស ដែលឈរនៅ​លំដាប់លេខរៀង​ទី៨ ក្នុងចំណោមប្រទេសផលិតដំឡូងមីធំៗទាំង១០ នៅលើពិភពលោក៕ដោយ សុខ សិទ្ធិការ្យ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *