ទំព័រដើម / នយោបាយ / អតីតនាយករដ្ឋមន្ត្រីថៃលោកឆាវាលីតយ៉ុងឆៃយុតអាយុ៨៦ឆ្នាំរៀបការជាលើកទី៤

អតីតនាយករដ្ឋមន្ត្រីថៃលោកឆាវាលីតយ៉ុងឆៃយុតអាយុ៨៦ឆ្នាំរៀបការជាលើកទី៤

ក្រុងបាងកក៖អតីតនាយករដ្ឋមន្ត្រី ថៃលោកChavalit Yongchaiyud អាយុ 86 ឆ្នាំបានរៀបការជាលើកទីបួនជាមួយស្ត្រីអាយុ 53 ឆ្នាំម្នាក់។បើតាមប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សាយនៅថ្ងៃទី១០កក្កដា។ប្រភពបានដកស្រង់សម្ដីរបស់គាត់ថាគាត់បានលែងលះប្រពន្ធមុនរបស់គាត់កាលពី 10 ឆ្នាំមុន។

ឧត្តមសេនីយ៍ឆាវ៉ាលីតបានសារភាពថាមាននារីថ្មីម្នាក់នៅក្នុងជីវិតរបស់គាត់បន្ទាប់ពីរូបភាពអាពាហ៍ពិពាហ៍របស់គាត់បានផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ប្រព័ន្ធផ្សព្វផ្សាយបានកំណត់ថាកូនក្រមុំជាភរិយាលោកនាយករដ្ឋមន្ដ្រីនោះមានឈ្មោះថា”Orathai Sorakan.”អ័រធាយសុរាគន្ធ”។ លោកឧត្តមសេនីយ៍ Chavalit ត្រូវបានដកស្រង់សម្តីដោយនិយាយថាលោកបានលែងលះឃុនឃីងពង្ខារអតីតភរិយាមុនរបស់លោក ប្រហែលមួយទសវត្សរ៍មកហើយ។ ប្រពន្ធថ្មីរបស់គាត់គឺជាអ្នកស្រុកកំណើតនៅខេត្ត Nakhon Sawan ហើយពួកគេបានផ្លាស់ប្តូរទៅផ្ទះថ្មីរបស់ពួកគេនៅតំបន់ Kaset-Nawamin នៃទីក្រុងបាងកក។

ឧត្តមសេនីយ៍ឯក Chavalit ត្រូវបានគេដកស្រង់សម្តីដោយនិយាយថា៖ភរិយាថ្មីនេះបានជិតស្និទ្ធនឹងគាត់ហើយបានយកចិត្តទុកដាក់ថែទាំគាត់នៅពេលគាត់មានជំងឺ។ លោកបានគោរពនាងហើយតែងតែយកនាងទៅជាមួយមុខងារសង្គមដែលលោកបានចូលរួមកន្លងមក។បើយោងតាមអតីតនាយករដ្ឋមន្ត្រីបានអោយដឹង។អតីតនាយករដ្ឋមន្ត្រីថៃលោកឆាវាលីតយ៉ុងឆៃយុតធ្លាប់ជានាយករដ្ឋមន្ដ្រីពីឆ្នាំ១៩៩៦ដល់១៩៩៧និងធ្លាប់ជាប្រមុខកងទ័ពថៃពីឆ្នាំ១៩៨៦ដល់១៩៩០៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *