ទំព័រដើម / សន្តិសុខសង្គម / ឃាត់ខ្លួនយុវជន៣នាក់ពាក់ព័ន្ធការប្រើប្រាស់ថ្នាំញៀននិងគ្រឿងញៀន៣កញ្ចប់ឆែកឃើញនៅជាប់ខ្លួន

ឃាត់ខ្លួនយុវជន៣នាក់ពាក់ព័ន្ធការប្រើប្រាស់ថ្នាំញៀននិងគ្រឿងញៀន៣កញ្ចប់ឆែកឃើញនៅជាប់ខ្លួន

ភ្នំពេញ៖កម្លាំងចំរុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះហេីយឃាត់ខ្លួនយុវជន៣នាក់ពេលជិះម៉ូតូ ម៉ាក Honda Zomer ពណ៌សលាយទឹកក្រូចពាក់ស្លាកលេខភ្នំពេញ១GN-៧៧០០និងឆែកឆេរត្រួតរកឃេីញថ្នាំញៀនចំនួន៣កញ្ចប់ថង់យក​មក​ព្រហ្មទណ្ឌដេីម្បីសាកសួរនាំហេតុការណ៍នេះ កាលវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៩ខែកក្ដដាឆ្នាំ២០១៨នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធៈ PTT ផ្លូវ ជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌច្បារអំពៅបសនប្រាប់អោយដឹងថា កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ណុប ផាអភិបាលរងខណ្ឌច្បារអំពៅរួមមានកម្លាំងសាលាខណ្ឌ,នគរបាលខណ្ឌ,កងរាជអាវុធហត្ថខណ្ឌ, កម្លាំង​សាលាសង្កាត់ និងកម្លាំងប៉ុស្តិ៍និរោធ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចមុខស្ថានីយ៍ ប្រេងឥន្ធៈ PTTឃាត់ខ្លួនជនសង្ស័យ៣នាក់។

ជនសង្ស័យ១.អែម ម៉ាប់ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរជាងឈើស្នាក់នៅភូមិតាងៅក្រោមសង្កាត់និរោធខណ្ឌច្បារអំពៅទ។២.ម៉ុន ពន្លកភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ស្នាក់នៅភូមិវាលស្បូវ សង្កាត់​វាលស្បូវខណ្ឌច្បារអំពៅនិង៣.បារាំងឆេងអីភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ស្នាក់នៅភូមិ​វាលស្បូវសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅនិងឆែកឆេររកឃេីញថ្នាំម្សៅក្រាមសថ្លាចំនួនេកញ្ចប់ថង់តូចសង្ស័យមានសារធាតុញៀនហេីយយកមកសាកសួរបន្ត ។ដោយ៖គួន ចំរើន

Leave a Reply

Your email address will not be published. Required fields are marked *