ទំព័រដើម / ព័ត៌មានជាតិ / ចិនប្រកាសថា៖”សង្គ្រាមពាណិជ្ជកម្មចិននិងអាមេរិកនឹងគ្មានអ្នកឈ្នះទេ”

ចិនប្រកាសថា៖”សង្គ្រាមពាណិជ្ជកម្មចិននិងអាមេរិកនឹងគ្មានអ្នកឈ្នះទេ”

ចិន៖សង្គ្រាមពាណិជ្ជកម្មគ្មានអ្នកឈ្នះទេ ដូច្នេះ សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិននិងអាមេរិកដែលមានទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្ត្រសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ភាគីទាំង២សុទ្ធតែត្រូវលះបង់តម្លៃនិងទទួលរងការខាតបង់ដោយមិនអាចចៀសវាងបាន។ចំពោះរឿងនេះ ប្រទេសចិនបានប៉ាន់ប្រមាណជាមុននិងបានត្រៀមទប់ទល់រួចជាស្រេច។បើតាមប្រព័ន្ឋផ្សព្វផ្សាយចិនបានផ្សាយ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មប្រទេសចិនបានប្រកាសវិធានការ៤ដើម្បីបន្ធូរបន្ថយការទទួលរងឥទ្ធិពលពីជម្លោះផ្នែកពាណិជ្ជកម្មរវាងប្រទេសចិននិងអាមេរិក រួមមាន បន្តវាយតម្លៃចំពោះការទទួលរងឥទ្ធិពលរបស់សហគ្រាសគ្រប់ប្រភេទ ចំណូលពន្ធគយដែលបានដំឡើងក្នុងវិធានការប្រឆាំងតបតនឹងអាមេរិកផ្តោតសំខាន់លើកការប្រើប្រាស់សម្រាប់បន្ធូរបន្ថយការទទួលរងឥទ្ធិពលរបស់សហគ្រាសនិងបុគ្គលិកលើកទឹកចិត្តសហគ្រាសឲ្យកែសម្រួលរចនាសម្ព័ន្ធនាំចូលនិង ពន្លឿនការអនុវត្តមតិយោបល់មួយចំនួនជាច្រើននៃក្រុមប្រឹក្សាកិច្ចការរដ្ឋអំពីការសកម្មប្រើទុនបរទេសដោយមានប្រសិទ្ធភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដោយគុណភាពខ្ពស់ បង្កើនការគាំពារផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសនិងបង្កើតបរិយាកាសវិនិយោគកាន់តែល្អប្រសើរជាដើម។

នេះបានបង្ហាញថា ប្រទេសចិនមានសមត្ថភាពខ្លាំងក្លាគ្រប់គ្រងហានិភ័យ ការតាំងនិងកម្លាំងអំណត់ក្នុងការតបតនឹងសង្គ្រាមពាណិជ្ជកម្មព្រមទាំងទស្សនៈកាន់អំណាចដែលចាត់ទុកប្រជាជនជាស្នូលសំខាន់។
ឥស្សរជនអ្នកមានចំណេះដឹងបានសម្គាល់ឃើញតាំងពីដំបូងមកថា ការដែលអាមេរិកបំផុសសង្គ្រាមពាណិជ្ជកម្មជារឿងដែលគ្រោងទុកមកហើយដែលមិនគ្រាន់តែចង់ទទួលបាននូវអ្វីដែលហៅថា តុល្យភាពពាណិជ្ជកម្មប៉ុណ្ណោះទេ តែចំណុចស្នូលគឺចង់វាយប្រហារសមត្ថភាពច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិន ដើម្បីទប់ស្កត់នូវការអភិវឌ្ឍរបស់ប្រទេសចិនពីឫសគល់តែម្តងហើយសឹងតែមានបំណងបង្ខំឲ្យសេដ្ឋកិច្ចប្រទេសចិនធ្វើកំណែទម្រងជាលក្ខណៈរចនាសម័្ពន្ធ កែប្រែផ្លូវអភិវឌ្ឍន៍របស់ប្រទេសចិន។
ការតបតនឹងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ជារឿងសំខាន់ដែលទាក់ទិននឹងផលប្រយោជន៍ជាស្នូលរបស់ប្រទេសចិន ផលប្រយោជន៍របស់ប្រជាជាតិនាពេលអនាគត និងផលប្រយោជន៍របស់ប្រជាជនចិន ។ អាស្រ័យហេតុនេះ ប្រទេសចិនមានតែធ្វើការលះបង់និងការខាតបង់ក្នុងកម្រិតដែលមានលទ្ធភាពអាចទទួលរ៉ាប់រងបាន ។
ពេលធ្វើការតបតនឹងសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក តើប្រទេសចិនមានសមត្ថភាពលះបង់តម្លៃទេ ? អ្នកផងបានដឹងស្រាប់ហើយថា ប្រទេសចិនជាប្រទេសតែមួយគត់លើពិភពលោកដែលមានឧស្សាហកម្មគ្រប់ប្រភេទ និងមានទីផ្សារប្រើប្រាស់ដ៏ធំធេងដែលមានប្រជាជនជិត ១៤០០ លាននាក់ ។ អ្វីៗទាំងនេះបានបង្ហាញឲ្យឃើញថា ទោះបីជានៅគ្រាលំបាកលំបិនបំផុត ក៏សេដ្ឋកិច្ចចិនអាចសម្រេចការចរាចរណ៍ផ្ទៃក្នុងបានដែរ ។

អ្វីដែលសំខាន់ជាងគេបង្អស់គឺបរិមាណសហគ្រាសផ្នែកច្នៃប្រឌិតថ្មីរបស់ប្រទេសចិនស្ថិតនៅលំដាប់ទី ២ លើពិភពលោក ការអភិវឌ្ឍដោយច្នៃប្រឌិតថ្មីបានធ្វើឲ្យសេដ្ឋកិច្ចចិនមានភាពអត់ធន់កាន់តែខ្លាំង ។ ជាងនេះទៅទៀត គឺប្រទេសចិនបានធ្វើការពង្រីកការបើកទូលាយជាបន្តបន្ទាប់ដោយអនុលោមតាមយុទ្ធសាស្រ្តដែលបានកំណត់ជាស្រេចជាប់រហូតមក ប្រការនេះបានធ្វើឲ្យមជ្ឈដ្ឋានខាងក្រៅមានជំនឿចិត្តកាន់តែខ្លាំងលើប្រទេសចិន ។
ការតបតនឹងសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក ជាសង្រ្គាមមួយលើកដែលទាក់ទិននឹងជោគវាសនារបស់ប្រទេសចិន ។ ជនជាតិចិនបានយល់ឃើញយ៉ាងច្បាស់ថា មានប្រទេសទើបមានគ្រួសារ ហេតុដូច្នេះ សុខចិត្តទទួលរ៉ាប់រងការខាតបង់ផ្ទាល់ខ្លួនក្នុងជីវភាពរស់នៅជាបណ្តោះអាសន្នសិន និងរួមចិត្តរួមកម្លាំងជាមួយរដ្ឋាភិបាលមួយដែលមានភាពទទួលខុសត្រូវ ដើម្បីពុះពារឧបសគ្គនិងគាំពារសេដ្ឋកិច្ចឲ្យវិវឌ្ឍរីកចម្រើនជានិរន្តរភាព ក៏ដូចជាគាំពារស្ថានការណ៍ងើបឡើងវិញនៃប្រជាជាតិក្នុងរយៈពេលយូរអង្វែងផងដែរ ។ ទាំងនេះគឺជាកម្លាំងខ្លាំងក្លាជាងគេរបស់ប្រទេសចិនសម្រាប់តបតនឹងសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *