ទំព័រដើម / ព័ត៌មានសំខាន់ៗ / អ៊ីស្រាអែលមានផែនការបញ្ជូនយានអវកាសគ្មានមនុស្សបើកឲ្យជាន់ភពព្រះច័ន្ទនៅខែកុម្ភៈ

អ៊ីស្រាអែលមានផែនការបញ្ជូនយានអវកាសគ្មានមនុស្សបើកឲ្យជាន់ភពព្រះច័ន្ទនៅខែកុម្ភៈ

អ៊ីស្រាអែល៖ ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែល​មានគម្រោង​បាញ់បង្ហោះ​​យានអវកាស​គ្មាន​មនុស្ស​បើកដ៏តូច​​ទៅ​ទីអវកាស​​នៅចុងឆ្នាំនេះ ​ហើយនឹង​ឲ្យវាជាន់ភពព្រះច័ន្ទ​ពីរខែ​បន្ទាប់​ គឺ​នៅ​ថ្ងៃទី​១៣​​ ខែកុម្ភះ។​

យាន​អវកាសគ្មានមនុស្សបើក​នេះ​ ត្រូវ​បាន​​ដាក់​បង្ហាញកាលពីថ្ងៃអង្គារ​​ក្នុង​បន្ទប់​​ដ៏​ស្អាត​​មួយ​​នៅ​មជ្ឈមណ្ឌល​​​​សិក្សាស្រាវជ្រាវទីអវកាស​ការ​ពារ​ជាតិ​អ៊ី​ស្រាអែល​​ ហើយ​វា​មានកម្ពស់​ប្រហែល​​១,៥ ម៉ែត្រ និងមានទម្ងន់​៥៨៥គីឡូក្រាម។​

ប្រសិន​បើ​​ទទួលបានជោគជ័យ​ វានឹងក្លាយជាយាន​មានកម្មវិ​ធីអាចគ្រ​ប់​​គ្រងបានលើកដំបូង​ដែល​ជាន់លើភព​ព្រះច័ន្ទ​​ ចាប់តាំងពី​ប្រទេស​ចិន​​​​​​ទទួល​បាន​ជោគ​ជ័យ​ក្នុង​គម្រោង​បែបនេះ​នៅក្នុងឆ្នាំ​២០១៣ ខណៈ​​​សហ​រដ្ឋអាមេរិក​ និងអតីត​សហភាពសូវៀត​ទទួល​បាន​ជោគ​ជ័យ​​ប៉ុន្មាន​ទសវត្សរិ៍​រួចមកហើយនោះ​។​

ដោយខុសពី​ការជាន់ភពព្រះច័ន្ទ​​លើកមុន​ៗដែលមា​នរដ្ឋាភិបា​ល​ចូលរួមពាក់ព័ន្ធនោះ​ ​បេស​កម្ម​លើក​នេះ​របស់អ៊ីស្រាអែល​ គឺ​ដឹកនំា​ដោយ​​អង្គការមិនស្វែងរកប្រាក់ចំណេញឈ្មោះ​ SpaceIL ដែល​បង្កើ​ត​ឡើង​ក្នុង​ឆ្នាំ​២០១១ ដោយវិស្វករមួយក្រុម ​ដែល​មាន​ថវិការ​ចុង​ក្រោយ​​​ប្រហែល​​៩០​លាន​ដុល្លារ។​​​

ដើម្បីធ្វើ​ឲ្យគម្រោងនេះជោគជ័យ​​ក្នុងទំហំ​​ទឹកប្រា​ក់ដែ​លគេ​គិត​ថា​ស្តួច​​​​ស្តើង​​​សម្រាប់​ការសិក្សា​ស្រាវ​ទីអវកាសនោះ ​ក្រុមអ្នក​វិទ្យា​សា​ស្ត្រ​​​​អ៊ី​ស្រា​អែល​​បានកាត់បន្ថយទំហំ​យានអវកាស​​ឲ្យនៅតូច​ ប៉ុន្តែ​មាន​ប្រសិទ្ធភាពខ្លាំងសម្រាប់ការបាញ់បង្ហោះ។​​ ​

លោក ​ Ido Anteby នាយកប្រតិបត្តិអង្គការ​ Ido Anteby ​បានលើកឡើងថា ​យាន​នេះ​គឺ​ជា​យាន​តូច​បំផុត​ដែលនឹង​ជាន់ភព​ព្រះច័ន្ទ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *