ទំព័រដើម / ព័ត៌មានជាតិ / រហូតដល់ដើមខែកក្ដដានេះចំនួនយានយន្តនៅរាជធានីកើនឡើងដល់ជាង២លាន១៩ម៉ឺនគ្រឿង

រហូតដល់ដើមខែកក្ដដានេះចំនួនយានយន្តនៅរាជធានីកើនឡើងដល់ជាង២លាន១៩ម៉ឺនគ្រឿង

ភ្នំពេញ៖មកដល់ខែកក្ដដាឆ្នាំ២០១៨នេះចំនួនយានយន្តនៅរាជធានីភ្នំពេញគឺមាន​ការកើនឡើងរហូតដល់ជាង២លាន១៩ម៉ឺនគ្រឿងដោយសារតែកំណើនសេដ្ឋ​កិច្ចគ្រួសារប្រជាពលរដ្ឋមានភាពប្រសើរឡើង។នៅថ្ងៃទី១១ខែកក្ដដាឆ្នាំ​២០១៨ នៅសាលារាជធានីភ្នំពេញលោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន​រាជ​ធានីភ្នំពេញ បា្រប់ទូរទស្សន៍ហង្សមាសថា“ រហូតដល់​ខែ​កក្ដដានេះ ចំនួន​រយន្តទាំងតូចទាំងធំ មានចំនួន៤៨ម៉ឺនគ្រឿងម៉ូតូមានចំនួន​១លាន​៧០​ម៉ឺនគ្រឿងនិងរម៉កកង់បីមាន​​ចំនួន១ម៉ឺន១ពាន់គ្រឿង”។ លោកបានបញ្ជាក់​ថាកាលពីចុងឆ្នាំ២០១៦ ចំនួន​រថយន្តមានតែ៤០ម៉ឺនគ្រឿងនិងម៉ូតូមានចំនួន​១​លាន៤០ម៉ឺនគ្រឿង ចំណែកចំនួនកង់បីក្នុងឆ្នាំ២០១៦ខាងមន្ទីរសាធារណការមិនបានបញ្ជាក់នោះទេ។

លោកប្រធានមន្ទីរសាធារណការអោយដឹងទៀតថា ចំពោះចំនួនយានយន្តទំាងអស់ខាងលើនេះគឺបានចុះបញ្ជីរួចរាល់ហើយលើកលែងតែកងបីមានចំនួនប្រ​មាណជាង១០មិនទាន់បានចុះបញ្ជីត្រឹមត្រូវ។បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូនចេញផ្សាយកាលពីថ្មីៗនេះបង្ហាញថាចំនួន​យានយន្តនៅក្នុងប្រទេសកម្ពុជាបានហក់កើនឡើងស្ទើរមួយទ្វេជាពីរគឺបន្ទាប់ពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះបានរីកលូតលាស់ប្រមាណ៧ភាគរយក្នុងមួយឆ្នាំនារយៈពេលជាង១ទសវត្សរ៍កន្លងមកនេះ រថយន្តនៅក្នុងប្រទេសកម្ពុជាសរុបទាំងអស់គឺមានចំនួនជិត១លានគ្រឿងនិងម៉ូតូប្រមាណ៦លានគ្រឿង។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោកម៉េត មាសភក្តី មានប្រសាសន៍ថា “ដោយ​សារចំនួនយានយន្តមានការកើនឡើងនេះ ធ្វើអោយគ្រប់ផ្លូវនានានៅក្នុងក្រុងភ្នំពេញមានការកកស្ទះចរាចរណ៍ខ្លាំងជារៀងរាល់ថ្ងៃ”។លោកបញ្ជាក់ថា ការកកស្ទះចរាចរណ៍នេះទី១អ្នកបើកបរនៅមិនសូវគោរពច្បាប់ចរាចរណ៍ និងទី២​ប្រជា​ព​លរដ្ឋនិងអាជីវករនៅតាមដងផ្លូវសំខាន់ៗ តែងតែយកចញ្ចើមផ្លូវយកធ្វើជាចំណតផ្ទាល់ខ្លួនទៅវិញ៕ដោយ៖វេង សំបូរ

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *