ទំព័រដើម / ការបោះឆ្នោត / គ ជ​ ប ជំរុ​ញ​ឱ្យ​មន្ត្រី​​​បន្ត​ការ​​ចែក​ប័ណ្ណ​ពត៌មាន​​ដែលនៅ​សល់ជាង​៤សែនសន្លឹកទៀត​ ទៅ​ឱ្យ​អ្នក​​បោះ​​​ឆ្នោត ក្នុង​ពេល​ដែល​​គណ​បក្ស​​នយោបាយ​ កំពុង​ធ្វើយុទ្ធនាការឃោសនា​​បោះ​ឆ្នោត

គ ជ​ ប ជំរុ​ញ​ឱ្យ​មន្ត្រី​​​បន្ត​ការ​​ចែក​ប័ណ្ណ​ពត៌មាន​​ដែលនៅ​សល់ជាង​៤សែនសន្លឹកទៀត​ ទៅ​ឱ្យ​អ្នក​​បោះ​​​ឆ្នោត ក្នុង​ពេល​ដែល​​គណ​បក្ស​​នយោបាយ​ កំពុង​ធ្វើយុទ្ធនាការឃោសនា​​បោះ​ឆ្នោត


​មន្ត្រីគណកម្មាធិការ​ជាតិ​រៀបចំការបោះ​ឆ្នោត ឱ្យដឹងថា​រហូតមកដល់ថ្ងៃទី១១​ខែ​កក្កដា​ គឺ​ប័ណ្ណ​ផ្ដល់​​​ពត៌មាន សម្រាប់ចែក​ចាយ​ឱ្យអ្នកបោះ​ឆ្នោត នៅសល់​ចំនួន​ជាង​៤៧០០០០(៤សែន​និង៧​ម៉ឺ​ន​​សន្លឹកទៀត ក្នុងចំណោម​សន្លឹកប័ណ្ណពត៌​មាន​ទាំង​អស់ជាង​៨លានសន្លឹក ដែលគេ​បាន​ចែកចាយ​​ដល់ដៃ​អ្នកបោះ​ឆ្នោត​រួចហើយ​។​
​អ្នកនាំពាក្យគណកម្មាធិការជាតិ​រៀបចំការបោះ​ឆ្នោត( គ ជ ប) លោក​បណ្ឌិត ហង្ស ពុទ្ធា​ បាន​អំពាវនាវ នៅព្រឹកថ្ងៃពុធទី១១ខែ​កក្កដា​ សូម​ឱ្យប្រជាពលរដ្ឋ​ដែលមានឈ្មោះ បោះ​ឆ្នោតណា ដែល​ពុំ​ទាន់​បាន​ទទួលប័ណ្ណពត៌មាន​ស្ដីពីការបោះ​ឆ្នោត​សូម​អញ្ជើញទៅយក​ ព្រមទាំងបានជំរុញ​ឱ្យមន្ត្រី​ពាក់ព័ន្ធ​បន្ត​ជួយចែក​ប័ណ្ណពត៌មាន​បោះ​ឆ្នោត​នេះ ទៅឱ្យ​ប្រជាពលរដ្ឋ​ដែលមានឈ្មោះ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់គ្នា​ នៅក្នុងអំឡុងពេល​ដែលគណបក្ស​នយោ​បាយ​ កំពុង​ធ្វើយុទ្ធ​នាការឃោសនា​រក​សម្លេង​ឆ្នោត​នេះ​។​​
​លោក​បណ្ឌិត ​ហង្ស ពុទ្ធា បញ្ជាក់ទៀតថា​ចាប់តាំងពីថ្ងៃទី៦ខែមិថុនា រហូតដល់ថ្ងៃទី១១ខែ​កក្ក​ដា​ គឺ​ការចែកចាយប័ណ្ណពត៌មាន​ដល់អ្នកបោះ​ឆ្នោត ​បាន​ចំនួន​៩៤.២៩​%​ហើយ​ ក្នុង​ចំណោម​អ្នក​មាន​ឈ្មោះ បោះ​ឆ្នោតសរុប ជាង៨លាន​និង​៣សែន​នាក់​។ គ ជ ប នៅតែបន្ត​ចែកប័ណ្ណ​ពត៌មាន​នេះ​ដល់​អ្នកបោះ​ឆ្នោត រហូតដល់ថ្ងៃទី២៧ខែ​កក្កដា​ ដែលជាថ្ងៃ​ចុងក្រោយនៃការ​ធ្វើយុទ្ធនាការឃោសនា​បោះ​ឆ្នោត​។​
សម្ដេ​ចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​រាជរដ្ឋាភិបាល ​ធ្លាប់​មាន​ប្រ​សាសន៍​បញ្ជាក់អំពីប័ណ្ណ​ពត៌មាន​អ្នកបោះ​ឆ្នោត​នេះ ទៅដល់កម្មកររាប់ម៉ឺននាក់ថា៖​កុំ​ឱ្យប្រជាពលរដ្ឋ​យល់ច្រឡំ យកទៅធ្វើ​ជាឯកសារ​បញ្ជាក់អត្តសញ្ញាណ​ ដើម្បីបាន​បោះ​ឆ្នោត​ឱ្យ​សោះ​ គឺ​ពេលទៅ​បោះ​​​ឆ្នោត ​ត្រូវកាន់​អត្តសញ្ញាណប័ណ្ណ​ ទើប​អាច​បញ្ជាក់អត្តសញ្ញា​ណ​ហើយ​បោះ​ឆ្នោតបាន​។​
​អ្នកនាំពាក្យ​ (​គ ជ ប) លោក​បណ្ឌិត ហង្ស ពុទ្ធា ពន្យល់ថា៖​​ប័ណ្ណពត៌មាន​បោះឆ្នោតនោះ គឺ​ជា​ប័ណ្ណតូចបំផុត​របស់ គ ជ ប ដែល​ធ្វើឡើង​សម្រាប់​​ជួយ​សម្រួល​ដល់អ្នកបោះ​ឆ្នោតគ្រប់រូប ឱ្យដឹង​ពី​ឈ្មោះ​​ខ្លួន​​ឯង ដឹង​ពី​លេខរៀង​និងលេខកូដ​ទីតាំង​ការិយាល័យ​ដែលសាម៉ីខ្លួន ត្រូវ​ទៅ​បោះ​​ឆ្នោត ​ហើ​យក៏​បានបញ្ជាក់ពីពេល​វេលា​នៃ​ការបោះ​ឆ្នោតជ្រើសតាំង​​​តំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃអាទិ​ត្យ​ទី​២៩​ខែ​កក្កដាដែរ៕ដោយ៖ហង្ស សាវយុត

អំពី sav yout

Leave a Reply

Your email address will not be published. Required fields are marked *