ទំព័រដើម / សន្តិសុខសង្គម / សមត្តកិច្ចបង្ក្រាបជនជួញដូរថ្នាំញៀនចំនួនពីរនាក់រួមនឹងវត្ថុតាងគ្រឿងញៀន1កញ្ចប់ធំនៅក្រុងពោធិ៍សាត់

សមត្តកិច្ចបង្ក្រាបជនជួញដូរថ្នាំញៀនចំនួនពីរនាក់រួមនឹងវត្ថុតាងគ្រឿងញៀន1កញ្ចប់ធំនៅក្រុងពោធិ៍សាត់

ពោធិ៍សាត់៖ជនសង្ស័យជួញដូរថ្នាំញៀនចំនួនពីរនាក់ត្រូវបាននគរបាលប្រឆាំងគ្រឿងញៀននៃអធិការនគរបាលក្រុងពោធិ៍សាត់ធ្វើការបង្ក្រាបនៅវេលាម៉ោង11និង47នាទីយប់ថ្ងៃទី10ខែកក្កដាឆ្នាំ2018ត្រងបណ្តោយផ្លូវស្របមាត់ប្រឡាយក្នុងភួមិលាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់។
លោកស៊ាង ហៃ អធិការក្រុងពោធិ៍សាត់ប្រាប់អោយដឹងថា៖កំលាំងរបស់លោកបានចាប់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនឈ្មោះសុខ វិឆ័យ ភេទប្រុសអាយុ30ឆ្នាំរស់នៅភួមិពាលញែក1សង្កាត់ផ្ទៃក្រុងពោធិ៍សាត់និងឈ្មោះពិនផាន់ណាភេទប្រុសអាយុ35ឆ្នាំរស់នៅភួមិពាលញែក2សង្កាត់ផ្ទះព្រៃក្រុងពោធិ៍សាត់។ក្នុងនោះដកហូតវត្ថុតាងម្សៅក្រាមពណ៏សមួយកញ្ចប់ធំ ដែកកេះចំនួនបី ទួរស័ព្ទ3គ្រឿង និងការបូបតូចមួយ។
ចំពោះជនសង្ស័យទាំងពីរនាក់និងវត្ថុតាងសមត្តកិច្ចកំពុងបង្ករសំណុំរឿងបញ្ជួនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីចាត់ការបន្តរ៕

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *