ទំព័រដើម / ព័ត៌មានសំខាន់ៗ / ពលរដ្ឋត្រូវបានជម្លៀស ទូកកាណូតសម្រុកចូលខាង ខណៈព្យុះម៉ារីយ៉ាបោកបក់ដល់ចិន

ពលរដ្ឋត្រូវបានជម្លៀស ទូកកាណូតសម្រុកចូលខាង ខណៈព្យុះម៉ារីយ៉ាបោកបក់ដល់ចិន

ចិន៖ ពលរដ្ឋរាប់ម៉ឺននាក់​​ត្រូវបានជម្លៀស​ ហើយទូកនិងកាណូត​​​ជាច្រើ​នគ្រឿ​ងបាន​សម្រុក​​ចូលខាង​នៅ​ទូទាំងភាគ​ខាងកើតប្រទេសចិន ​ខណៈ​ព្យុះ​ទីហ្វុងម៉ា​រីយ៉ា​បាន​បោកបក់​ដល់​តំបន់សមុទ្រ​ក្នុងប្រទេសនេះ។​

​ព្យុះ​ម៉ារីយ៉ា​ ដែលជាព្យុះ​​ទីប្រាំបីនៅក្នុងឆ្នាំនេះ​ ​​បានបោកបក់​ឆ្លង​កាត់​​ភាគ​​ខាង​ជើង​កោះ​តៃ​វ៉ាន់​​នៅ​ពេល​ទៀបភ្លឺ​ថ្ងៃពុធនេះ​ ហើយបានបន្តដំណើរ​ទៅដល់ក្រុង Fuqing ​​ខេត្ត​ Fujian និង​ក្រុង​ Cangnan ខេត្ត​ Zhejiang នៅព្រឹកមិញនេះតែម្តង​ ដោយបង្ក​ឲ្យមានភ្លៀ​ង​និង​រលកធំៗ​​​​នៅ​តំ​បន់សមុទ្រ​ នេះ​បើយោង​តាមរដ្ឋបាលឧតុនិយមចិន។​

​នៅកំពុងផែ​ Shacheng ភាគ​ឥសាន​ខេត្ត​ Fujian ​ខ្យល់ព្យុះបោកបក់មកក្នុងល្បឿន​៣៥​ម៉ែត្រ​ក្នុងមួយវីនាទី​នៅម៉ោង​៨ព្រឹក​ ​ខណៈ​​នៅតំបន់កោះក្បែរនោះ​ ខ្យល់មានល្បឿន​៥១​​​​ម៉ែត្រ​​​ក្នុងមួយ​វិនាទី​ជាហេតុធ្វើ​ឲ្យមានរលក​ធំៗ​ដែល​កន្លែង​ខ្លះមាន​កម្ពស់​រហូត​ដល់​​​​ទៅ​​១០ម៉ែត្រ រីឯនៅក្នុងក្រុង​ Shacheng អគ្គិសនីត្រូវបានកាត់ផ្តាច់​ក្នុង​តំបន់​មួយ​ចំនួន​ ពេល​ខ្យល់និង​​ភ្លៀងធ្លាក់ខ្លាំង។​​

ចំណែក​​​នៅក្នុងក្រុង​ Cangnan ព្យុះទីហ្វុង​ម៉ារីយ៉ានេះ​ បានបង្ក​ឲ្យមានទឹកជំនន់​ត្រឹម​ជង្គង់​នៅ​ក្នុង​ភូមិ​ Bacao និងបានជន់លិចផ្ទះរបស់អ្នកភូមិអស់មួយចំនួនធំ។​

​មាន​ពលរដ្ឋសរុបប្រហែល​១៥ម៉ឺននាក់​ ត្រូវបានជម្លៀសខ្លួន​ចេញពីក្រុងចំនួន​៥​នៅក្នុងខេត្ត​ Zhejiang តែមួយគត់​ និងមានទូកកាណូត​ប្រមាន​២ម៉ឺនគ្រឿង​ និង​កប៉ាល់ចំនួន​៥.០០០​គ្រឿង​ផ្សេងទៀត​​បានវិលមកខាង​រកកន្លែងមានសុវត្ថិភាព ប៉ុន្តែមិន​មានសេចក្តី​រាយការណ៍​ពីការ​បាត់​បង់ជីវិតនិងការបាត់ខ្លួននោះទេ។​

ដោយឡែកបើងាកទៅមើល​តួលេខអ្ន​កស្លាប់ដោ​យសារទឹក​ជំនន់នៅភា​គខាងលិច​ប្រទេស​ជប៉ុនវិញ​ គឺ​បានកើនឡើងដល់​​ជាង​១៨០នាក់ហើយ​ ខណៈនៅមានប្រហែល​៥០​នាក់ទៀត​កំពុងបាត់ខ្លួននៅ​ឡើយ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *