ទំព័រដើម / ព័ត៌មានសំខាន់ៗ / ជនបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស១២នាក់នៅប៉ាគីស្ថានមុនការបោះឆ្នោតមកដល់

ជនបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស១២នាក់នៅប៉ាគីស្ថានមុនការបោះឆ្នោតមកដល់

ប៉ាគីស្ថាន៖ ជនបំផ្ទុះគ្រាប់បែកអត្ត​ម្នាក់​បានបំផ្ទុះខ្លួន​ឯងឡើងនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន​អំឡុងពិធី​ជួប​ជុំ​របស់គណៈបក្សនយោបាយ​ដែល​ប្រឆាំងក្រុមបះបោរលីបង់​កាលពីថ្ងៃអង្គារដោយ​បណ្តាល​ឲ្យ​មនុស្ស​១២​នាក់​បានស្លាប់។

នគរបាលប៉ាគីស្ថានលោក Jamil Qazi បាននិយាយថា ការវាយប្រហារអំឡុងពិធីជួប​ជុំរបស់គណៈបក្ស Awami National Party ហៅកាត់​ANP នេះ ​ក៏បានបណ្តាល​ឲ្យមនុស្ស​ជិត៥០នាក់ផ្សេងទៀតរងរបួសផងដែរ​។

ភ្លាមៗនោះគ្មានក្រុម​ណាម្នាក់ចេញមុខមកទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ខណៈដែល​ទី​ភ្នាក់​ងារ​​ពត៌​មានរ៉យទ័របានបង្ហាញរូបភាពវីដេអូអ្នករងគ្រោះដែលត្រូវគេ ប្រញ៉ាប់ប្រញ៉ាល់​បញ្ជូន​ទៅ​មន្ទីពេទ្យ។​​

គណៈបក្ស ANP គឺជាគោលដៅធំបំផុតសំរាប់ការវាយប្រហាររបស់ក្រុមបះបោរតាលីបង់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​កាលពីឆ្នាំ២០១៣ ដែលមេដឹកនជាន់ខ្ពស់របស់គណៈបក្ស នេះគឺលោក Bashir Bilour ត្រូវ​បាន​សម្លាប់​ក្នុង​ការបំផ្ទុះគ្រាប់បែកនៅក្នុងឆ្នាំនោះ​ ហើយចំពោះការវាយប្រហារកាលពីថ្ងៃ​អង្គារ​ក៏បាន​សម្លាប់​កូន​ប្រុស​របស់​​​​លោកម្នាក់មានឈ្មោះថា Haroon Bilour ដែលជាបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំនេះ​ផង​ដែរ។​​​

ទីក្រុង Peshawar ស្ថិតនៅក្បែរតំបន់ជាប់ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន ដែលជាតំបន់មានក្រុម​រដ្ឋ​អ៊ីស្លាម​រស់នៅជាយូរមកហើយ។​

កាលពីខែមុន ការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពសហរដ្ឋអាមេរិក​បានសម្លាប់មេដឹកនាំ​ប៉ា​គីស្ថានតា​លីបង់​ម្នាក់​ឈ្មោះ​ Mullah Fazlullah ជាអ្នក​ដែលបានចេញមុខ​ទទួលខុសត្រូវចំពោះការ វាយ​ប្រហារជាច្រើនប្រឆាំងទៅនឹងគណៈបក្ស ANP អំឡុងការបោះឆ្នោតក្នុងឆ្នាំ២០១៣ ។

សូមបញ្ជាក់ថា កងទ័ពប៉ាគីស្ថានបានប្រកាសកាលពីថ្ងៃអង្គារថា អាចនឹងពង្រាយទ័ព​ចំនួន៣៧១.០​០០​ដើម្បីការពារសន្តិសុខសម្រាប់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ក្នុងប្រទេសប៉ាគីស្ថាន នៅថ្ងៃ ទី២៥​ខែ​កក្កដាខាងមុខនេះ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *