ទំព័រដើម / ព័ត៌មានជាតិ / កម្ពុជាត្រៀមរួចរាល់ហើយក្នុងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសភាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ នៅដើមឆ្នាំក្រោយ

កម្ពុជាត្រៀមរួចរាល់ហើយក្នុងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសភាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ នៅដើមឆ្នាំក្រោយ

ភ្នំពញ៖ កម្ពុជាត្រៀមខ្លួន រៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសភាអាស៊ី​បាស៊ីហ្វិកលើកទី២៧នៅដើមឆ្នាំ២០១៩ខាងមុខនេះដើម្បីចូលរួមថែរក្សា សន្តិភាព សន្តិសុខ ការអភិវឌ្ឍ និងពង្រឹងភាពជាដៃគូ ជាមួយសភាបណ្តាប្រទេសផ្សេងៗលើសកលោក ។

ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី១១ខែកក្កដា នេះ ឯកឧត្តម ឡេង ប៉េង ឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋសភាបានមានប្រសាសន៍ថាក្រុមមន្ត្រីជំនាញរដ្ឋសភាបានប្រជុំជាច្រើលើករួចមកហើយដើម្បីត្រួតពិនិត្យលទ្ធផលការ​​ងារ និងដាក់ចេញផែនការក្នុងការត្រៀម​ផ្តល់សេវាកម្ម ដល់ដំណើរកិច្ចប្រជុំ សភាអាស៊ី​ប៉ាស៊ីហ្វិក នាពេលខាង​មុខឲ្យទទួលបានជោគជ័យ។

ប្រធានបទដែលកម្ពុជាគ្រោងលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំសភាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ខាងមុខនេះ គឺការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រក​បដោយ​ចីរភាព។ ក្រៅពីនេះក៏នឹងលើកយកបញ្ហាសន្តិសុខប្រពៃណី និងបញ្ហាសន្តិសុខមិនមែនប្រពៃណី ដែលកំពុងជះឥទ្ធិពលដល់សន្តិសុខនិងសន្តិភាពក្នុងតំបន់ផងដែរ។
ឯកឧត្តម អគ្គលេខាធិការ បានបញ្ជាក់ថា កិច្ចប្រជុំ សភាអាស៊ី​ប៉ាស៊ីហ្វិក លើកទី២៧ ដែលគ្រោងធ្វើនៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០១៩នេះ គឺជាការលើកកម្ពស់កិត្តិយស និងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ ពិសេសការលើកកម្ពស់យន្តការសភាបង្កើនកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជាជាមួយបណ្តា​ប្រទេសនានានៅក្នុងតំបន់ និងពិភពលោក។

សភាកម្ពុជាទទួលទង់សភាអាស៊ីបាស៊ីហ្វិកក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំនៅដើម​ឆ្នាំក្រោយបន្ទាប់ពីសភាប្រទេសវៀតណាម៕អត្ថបទ៖ ចេម ហួត 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *