ទំព័រដើម / កីឡា / Mahrez ផ្ទេរមក Manchester City ក្នុងតម្លៃបំបែកកំណត់ត្រា៦០លានផោន

Mahrez ផ្ទេរមក Manchester City ក្នុងតម្លៃបំបែកកំណត់ត្រា៦០លានផោន

បាល់ទាត់ ៖ ក្រុមមេឃខៀវ Manchester City បានបំបែកកំណត់ត្រាជាប្រវត្តិសាស្រ្ត​របស់ក្លិប ដោយចំណាយដល់ទៅ៦០លានផោនដើម្បីផ្ទេរយកខ្សែបម្រើស្លាប Riyad Mahrez ពីក្លិប Leicester City កាលពីថ្ងៃអង្គារម្សិលមិញ។

តារាឆ្នើមវ័យ២៧ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល៥ឆ្នាំ ហើយរូបគេក្លាយជាសមាជិក ថ្មីទី១​របស់ក្រុមជើងឯក English Premier League។ តាមពិតទៅ Manchester City ជិតនឹង បាន​សម្រេចទៅហើយក្នុងការផ្ទេរយកកីឡាករសញ្ជាតិអាល់ហ្សេរីរូបនេះមកកាន់ទឹកដី Etihad កាលពីខែមករាកន្លងមក។

គួររំលឹកថា Riyad Mahrez បានរួមចំណែកជួយឲ្យ Leicester City លើកពាន Premier League កាលពីឆ្នាំ២០១៦ បង្ហាញខ្លួន១៧៩ប្រកួត ទាត់បញ្ចួលទី៤៨គ្រាប់ឲ្យ Leicester City៕

Leave a Reply

Your email address will not be published. Required fields are marked *