ទំព័រដើម / ព័ត៌មានជាតិ / កម្ពុជាចូលរួមរំលែកទុក្ខជាមួយ រដ្ឋាភិបាលជប៉ុន ចំពោះការស្លាប់បាត់បង់ជីវិតរបស់ប្រជាជនជប៉ុន ដោយ​គ្រោះទឹកជំនន់

កម្ពុជាចូលរួមរំលែកទុក្ខជាមួយ រដ្ឋាភិបាលជប៉ុន ចំពោះការស្លាប់បាត់បង់ជីវិតរបស់ប្រជាជនជប៉ុន ដោយ​គ្រោះទឹកជំនន់

ភ្នំពញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន ផ្ញើសារលិខិតមួយច្បាប់ជូនទៅ នាយករដ្ឋមន្រ្តីជប៉ុនលោក  Shinzo Abe ដើម្បីចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន  ដែលកំពុងជួបគ្រោះទឹកជំនន់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសំដែង​នូវ​អារម្មណ៍សោកសៅជាពន់ពេកនៅពេលបានទទួល ពត៌មានអំពីការបាត់បង់ជីវិតប្រជាជនជប៉ុន​ជាច្រើនក្នុង គ្រោះទឹក ជំនន់ និងបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំង ដែល បានបង្កការខូចខាត យ៉ាងធ្ងន់ធ្ងរនៅប៉ែកខាងត្បូង និងខាងលិច ប្រទេសជប៉ុន តាំងពីចុងសប្តាហ៍មុននេះ។

នៅក្នុងសារលិខិត រំលែកទុក្ខចុះថ្ងៃទី១០ កក្កដា នេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចបាន សម្តែង នូវការចូលរួមមរណទុក្ខដ៏ក្រៀម ក្រំបំផុតនេះ ជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន ពិសេសគ្រួសារនៃសព ក្នុង គ្រាទុក្ខសោកដោយការ បាត់បង់ដ៏ធំធេងនេះ។

  យោងតាមការចេញផ្សាយពីទូរទស្សន៍ជប៉ុន NHK នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដានេះ អាជ្ញាធរជប៉ុន​បានអះអាង​ ថា ចំនួនមនុស្សដែលបាន​​ស្លាប់ដោយសារ​បំណាក់ដី និងគ្រោះ​ទឹកជំនន់ ដែលបង្កឡើង​ដោយភ្លៀងធ្លាក់​​យ៉ាងគំហុក នៅ តាមតំបន់​ភាគខាងលិច​ប្រទេសជប៉ុននោះ​បានកើនឡើងដល់ ១៧៩នាក់ហើយ រីឯមនុស្ស​ដែលបាត់​ខ្លួនមានចំនួន ៥៦​នាក់ តាមការសន្និដ្ឋានប្រហែលពួកគេអាច ជាប់ក្រោម​ល្បាប់ ភក់ និងគំនរអគារ-លំនៅដ្ឋាន ដែលបាក់បែក។

ជាមួយនិងហេតុការណ៍នេះរដ្ឋាភិបាល​ជប៉ុន​បានបញ្ជូនប៉ូលិស​ ក្រុមអ្នកពន្លត់អគ្គិភ័យ និងកងទ័ពរាប់ម៉ឺននាក់ រួម ទាំងឧទ្ធម្ភាគចក្រជិតមួយពាន់គ្រឿង ឱ្យទៅចូលរួមក្នុងប្រតិបត្តិការរុករក និងជួយសង្រ្គោះ​នៅតាម​តំបន់រង គ្រោះ ធ្ងន់ ខ្លាំង ដូចជាខេត្តហ៊ីរ៉ូស៊ីម៉ា អូកាយ៉ាម៉ា, អ៊ីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា,ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា, ជីហ្វូ,កូជី, និងសាហ្គា។

ខេត្តហ៊ីរ៉ូស៊ីម៉ា គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេដោយ​មានមនុស្ស ៦០នាក់បានស្លាប់។ ចំណែកឯ​ថវិកាជំនួយបន្ទាន់ ១៨លានដុល្លារអាមេរិក ក៏ត្រូវបានរៀបចំរួចរាល់ផងដែរ​ដើម្បី​សង្គ្រោះស្ថានការណ៍ក្រោយទឹកជំនន់ ខណៈការខូច ខាត គ្រាន់តែ​ទៅលើ​ប្រព័ន្ធផ្គត់ផ្គង់វិស័យកសិកម្មនោះ គឺស្ថិតនៅក្នុងទំហំ​ទឹកប្រាក់ ៦៣លានដុល្លារអាមេរិកទៅហើយ។

គួរបញ្ជាក់ថា ការបំផិ្លចបំផ្លាញដោយគ្រោះធម្មជាតិដ៏អាក្រក់នេះមានសភាពធ្ងន់ធ្ងរ បណ្តាលឲ្យផ្ទះជាង ១ម៉ឺន១ពាន់ខ្នង គ្មានអគ្គីសនី ប្រើប្រាស់ និងប្រមាណ៣០ម៉ឺនខ្នងផ្សេង​ទៀតគ្មានទឹកស្អាតប្រើប្រាស់នៅក្នុងខេត្តចំនួន១២ ៕​អត្ថបទ៖ប្រាក់​​សុវណ្ណតារា​​

Leave a Reply

Your email address will not be published. Required fields are marked *