ទំព័រដើម / ព័ត៌មានជាតិ / សហជីពធំៗចំនួនប្រាំស្នើឲ្យសហភាពអឺរ៉ុប​បន្តការផ្តល់អនុគ្រោះពន្ធដល់កម្ពុជា

សហជីពធំៗចំនួនប្រាំស្នើឲ្យសហភាពអឺរ៉ុប​បន្តការផ្តល់អនុគ្រោះពន្ធដល់កម្ពុជា

ភ្នំពញ៖ ខណៈ សភាសភាពអឺរ៉ុបបានបញ្ជូនប្រតិភូពិសេសមកកម្ពុជា​មុនសម្រេចសើរើប្រព័ន្ធអនុគ្រោះពន្ធមកលើកម្ពុជា សហជីពធំៗចំនួន៥ បានស្នើឲ្យសភាសភាពអឺរ៉ុបបន្តផ្តល់ការអនុគ្រោះពន្ធនេះដល់កម្ពុជាជាបន្តទៀត ។

              លោក សោម អូន ប្រធានសភាសម្ព័​ន្ធសហជីពជាតិកម្ពុជា បានប្រាប់ទូរទស្សន៍​រស្មីហង្សមាសនៅព្រឹកថ្ងៃទី១១ កក្កដានេះ នេះថា ការស្នើនេះគឺធ្វើឡើងបន្ទាប់ពីខាងសហជីពទទួ លដំណឹងថាសភាពអឺរ៉ុបកំពុងពិចារណាក្នុងការសើរើប្រព័ន្ធអនុគ្រោះពន្ធមកលើកម្ពុជា។

លោកបញ្ជាក់ថា សហជីពចង់ឲ្យសភាសភាពអឺរ៉ុបធ្វើការស្រាវជ្រាវឲ្យ​បានច្បាស់លាស់ពីទិដ្ឋភាព នយោបាយ សេដ្ឋកិច្ច និងសង្គមជាក់ស្តែងរបស់កម្ពុជា ជាជាងស្តាប់ទៅលើ​ក្រុមអ្នក​នយោ​បាយប្រឆាំងដែលនិយាយមិនល្អចំពោះកម្ពុជា ដើម្បីឲ្យសហភាពអឺរ៉ុប​ដកការអនុគ្រោះ​ពន្ធ​ពីកម្ពុជា។

លោក សោម អូន បានលើក​ឡើងទៀត​ថា ក្រៅពីដាក់លិខិតទៅសភាសហភាព​អឺរ៉ុបហើយនោះ ក្រុមកម្មករនិយោជិកកំពុង​រៀបចំធ្វើញត្តិរួមគ្នាដើម្បីផ្ញើទៅ​សភាសហភាពអឺរ៉ុបបន្ថែមទៀត។

ក្រុមសហជីព បានអះអាងថាក្នុងករណីដែលសភាសភាពអឺរ៉ុបផ្អាក​ការអនុគ្រោះពន្ធលើកម្ពុជាមែននោះ នឹងធ្វើឲ្យកម្មករ និយោជិតជាច្រើនម៉ឺននាក់ ប្រឈមមុខនឹងការបាត់បង់ការងារធ្វើ។

ការព្រួយបារម្ភពីសំណាក់ខាងសហជីពនេះ គឺធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុប បានបញ្ជូន​គណៈ​ប្រតិភូពិសេសរបស់ខ្លួនមកកម្ពុជា ពីថ្ងៃទី៥ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែកក្កដានេះ ដើម្បីស្វែងរកការពិតពាក់ព័ន្ធ​នឹងកាតព្វកិច្ចគោរព​សិទ្ធិ​មនុស្ស មុននឹងសម្រេចសើរើ​ប្រព័ន្ធ​អនុគ្រោះពន្ធនេះ ដល់កម្ពុជា ៕

 អត្ថបទ៖ ចាន់ សុធីវង្ស 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *