ទំព័រដើម / កីឡា / ផ្លូវការ! Ronaldo ចេញពី Real ទៅ Juventus តម្លៃ១០០លានផោន

ផ្លូវការ! Ronaldo ចេញពី Real ទៅ Juventus តម្លៃ១០០លានផោន

បាលទាត់ ៖ ម្ចាស់បាល់មាស៥សម័យកាល Cristiano Ronaldo បានចុះកុងត្រាជាមួយ Juventus ក្រោយចេញពី Real Madrid ក្នុងតម្លៃ១០០លានផោន។ បើតាមការប្រកាសឲ្យដឹង​​ពី​គេហទំព័រផ្លូវការរបស់ Real Madrid កាលពីម្សិលមិញ។

តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់វ័យ៣៣ឆ្នាំរូបនេះ ស៊ុតបញ្ចូលទី៤៥១គ្រាប់ក្នុងចំណោម​ ៤៣៨ប្រកួតឲ្យ Real Madrid ពីរដូវកាល ២០០៩ដល់ដំណាច់រដូវកាល ២០១៧-២០១៨ ហើយ ឈ្នះ La Liga ២ដង, UEFA Champions League ៤ដង និងពានជាច្រើនផ្សេងទៀត។

Real Madrid បានចេញសេចក្តីថ្លែងការណ៍មួយថា Ronaldo គឺជានិមិត្តរូបដ៏អស្ចារ្យ បំផុតសម្រាប់អ្នកគំាំទ្រ និងក្លិបទាំងមូល ហើយរយៈពេល៩ឆ្នាំកន្លងមក អតីតសមាជិកក្រុម​បិសាចក្រហម Manchester United រូបនេះជួយឲ្យក្លិបរីកចម្រើនយ៉ាងខ្លាំង។ ក្លិបសូមអរគុណ ចំពោះការលះបង់គ្រប់យ៉ាងរបស់ Ronaldo។

គួររំលឹកថា កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ផ្លាស់មកកាន់ទឹកដីអេស្ប៉ាញក្នុង​ឆ្នាំ២០០៩ពី Manchester United លើតម្លៃខ្លួនកំណត់ត្រាពិភពល៨០លានផោន ហើយជាមួយ Juventus អតីតសមាជិកក្រុម Sporting Lisbon រូបនេះនឹងទទួលបានថ្លៃពលកម្ម៥០ម៉ឺនផោន ក្នុង១សបា្តហ៍៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *