ទំព័រដើម / សន្តិសុខសង្គម / សពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់មិនដឹងពីមូលហេតុ

សពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់មិនដឹងពីមូលហេតុ

ភ្នំពេញ៖សពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមមិនទាន់ដឹងពីមូលហេតុ។បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹងថា មានការ​ភ្ញាក់ផ្អើល​ឆោឡោ​​​មួយ​​បាន​កើតឡើង​ ដោយ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ដេក​ស្លាប់​​ក្នុង​ថ្លុក​ឈាម​​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​លើ​វាល​ខ្សាច់​បឹង​កក់ ហេតុ​ការណ៍​នេះ​កើត​ឡើង​​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដាឆ្នាំ២០១៨ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញពេលនេះសមត្ថកិច្ចកំពុងពិនិត្យ​។​

យោងតាមប្រភពព័ត៌មានពីសាក្សីបានឲ្យដឹងថា​ពាក់​ព័​ន្ធ​ទៅ​នឹង​ករណី​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ស្លាប់​នៅ​ក្នុង​ថ្លុកឈាមខាង​លើ​​នេះផង​​ដែរ គេ​នៅ​មិន​ទាន់​ដឹង​ថា ជា​ករណី​ឃាតកម្ម ឬ​ក៏​បណ្តាលមកពីអ្វីយ៉ាង​ណា​​នោះ​ទេ ហើយ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញា​ណ​ជន​រងគ្រោះ​ទេ។ ដោយ​ខណៈ​​ពេល​នេះ​កម្លាំង​មាន​សមត្ថ​កិច្ច​មូលដ្ឋាន និងមន្ត្រី​​ជំនាញ​កំពុង​​​ចុះ​មក​ធ្វើការ​ត្រួត​ពិនិត្យ​​។/

Leave a Reply

Your email address will not be published. Required fields are marked *