ទំព័រដើម / កីឡា / កម្ពុជាត្រៀម១៣ប្រភេទកីឡាចូលរួមប្រកួតកីឡាអាស៊ី នៅឥណ្ឌូនេស៊ី ខណៈប្រភេទកីឡាជាក្រុមមិនដាក់ឲ្យប្រកួតឡើយ

កម្ពុជាត្រៀម១៣ប្រភេទកីឡាចូលរួមប្រកួតកីឡាអាស៊ី នៅឥណ្ឌូនេស៊ី ខណៈប្រភេទកីឡាជាក្រុមមិនដាក់ឲ្យប្រកួតឡើយ

កីឡាអាស៊ី៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអះអាងថា សម្រាប់ព្រឹត្តិការណ៍ កីឡាទ្វីបអាស៊ី នៅប្រទេសឥណ្ឌូនេស៊ី នាខែសីហាខាងមុខនេះ គឺកម្ពុជាបានត្រៀមអត្តពលិកចំនួន១៣ប្រភេទ កីឡាឲ្យចូលរួមប្រកួតប្រជែងតែលើវិញ្ញាសាឯកត្តជនប៉ុណ្ណោះ ខណៈប្រភេទកីឡាជាក្រុម ដូចជាបាល់ទាត់ បាល់បោះ បាល់ទះមិនដាក់ឲ្យចូលរួមប្រកួតឡើយ ពីព្រោះថា ការប្រកួតប្រជែងមេដាយរបស់កម្ពុជាលើវិញ្ញាសា ជាក្រុមនៅមានមានកម្រិត និងមានកម្លាតគ្នាឆ្ងាយនៅឡើយ សម្រាប់ការប្រកួតក្នុងកម្រិតទ្វីបមួយនេះ។

ថ្លែងប្រាប់អ្នកសារពត៌មាន នៅទីស្នាក់ការរបស់ខ្លួន កាលពីម្សិលមិញ, ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិ ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC មានប្រសាសន៍ថា ក្នុងចំណោមប្រភេទកីឡាទាំង១៣ ដែល កម្ពុជាត្រៀមនេះ គឺជាប្រភេទកីឡាប្រកួតលើវិញ្ញាសាឯកត្តជន ហើយភាគច្រើនជាវិញ្ញាសាប្រយុទ្ធ ហើយនៅ ក្នុងចំណោម១៣ប្រភេទកីឡា គឺមាន៤ទៅ៥ប្រភេទកីឡា ដែលអាចសង្ឃឹមខ្ពស់ក្នុងការឈានទៅរកមេដាយ បាន ដូចជាតេក្វាន់ដូ ដែលកម្ពុជាធ្លាប់ឈ្នះមេដាយមាសទ្វីបអាស៊ី រួចហើយ កាលពីពេលកន្លងទៅ ខណៈកីឡា Jet-Ski, Soft Tennis និងមួយចំនួនទៀតក៏កំពុងមានសក្តានុពលដូចគ្នា។ ក្រៅពីនេះមានដូចជា ទូកក្តោង កាយសម្ព័ន្ធ អត្តពលកម្ម ហែលទឹក ទូកកានូ យូដូ ការ៉ាត់តេ គុនដាវ និងចំបាប់ជាដើម។

ឯកឧត្តមអះអាងថា ចំពោះកីឡាជាក្រុម ដូចជាបាល់ទះ បាល់ទាត់ បាល់បោះនោះ មិនទាន់មានសក្តានុ ពលគ្រប់គ្រាន់ដែលត្រូវដាក់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតទ្វីបបែបនេះនៅឡើយទេ ដោយប្រភេទ កីឡាជាក្រុមនេះផ្តោតតែសំខាន់ទៅកម្រិតស៊ីហ្គេមប៉ុណ្ណោះ ដែលសហព័ន្ធជំនាញនៃប្រភេទកីឡាជាក្រុមនេះ កំពុងអភិវឌ្ឍខ្លួនឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ប៉ុន្តែចាប់ពី ស៊ីហ្គេម នៅឆ្នាំ២០១៩ តទៅ នៅប្រទេស ហ្វីលីពីន កីឡាជាក្រុមទាំងអស់នឹងត្រូវបញ្ជូនទៅចូលរួម ដើម្បីវាស់ស្ទង់កម្រឹតបច្ចេកទេស ដើម្បីប្រជែងមេដាយ ស៊ីហ្គេម នៅកម្ពុជា។

សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ី នៅឥណ្ឌូនេស៊ី ឆ្នាំ២០១៨នេះ គ្រោងនឹងចាប់ផ្តើមដំណើរការពីថ្ងៃ ទី១៨ ខែសីហា និងគ្រោងបញ្ចប់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨៕

Leave a Reply

Your email address will not be published. Required fields are marked *