ទំព័រដើម / កីឡា / កីឡាវ័យក្មេង៣៥នាក់ប្រឡងឡើងខ្សែក្រវាត់កីឡាហាប់គីដូ

កីឡាវ័យក្មេង៣៥នាក់ប្រឡងឡើងខ្សែក្រវាត់កីឡាហាប់គីដូ

ហាប់គីដូ៖ សហព័ន្ធកីឡាហាប់គីដូកម្ពុជាបានរៀបចំការប្រកួតប្រឡងឡើងឡើងខ្សែក្រវាត់តាមកម្រិត នីមួយៗដែលមានកីឡាករកីឡាការិនីវ័យក្មេងមកពី៣ក្លឹបចំនួន៣៥នាក់ចូលរួមប្រកួត ដែលបានធ្វើឡើង កាលពី ល្ងាចម្សិលមិញ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូចកម្ពុជាមានប្រសាសន៍ថា ក្នុងចំណោម កីឡាករ កីឡាការិនីចំនួន៣៥នាក់នេះ គឺមានប្រឡងឡើងខ្សែក្រវាត់កម្រិតសឆ្នូតឡើងទៅលឿង, លឿងឆ្នូត ឡើងទៅទឹកក្រូច, បៃតងឆ្នូតឡើងខ្សែក្រវាត់ខៀវ។ លោកអះអាងថា ជាមួយនឹងការខិតខំរបស់ថ្នាក់ដឹកនាំ គ្រូ បង្វឹកនានា គឺបច្ចុប្បន្នវិស័យកីឡាហាប់គីដូមានរីកចម្រើនជាជំហានៗ តាមរយៈទាក់ទាញបានក្មេងៗតូចៗបាន នាំគ្នាមកចូលរួមហ្វឹកហាត់ជាបន្តបន្ទាប់ ដោយអាណាព្យាបាលរបស់ពួកគាត់បានយល់ដឹងអំពីសារៈសំខាន់នៃ ការហ្វឹកហាត់កីឡាហាប់គីដូនេះ ជាពិសេសការហ្វឹកហាត់ធ្វើឲ្យក្មេងៗសប្បាយរីករាយហើយធ្វើឲ្យក្មេងៗចង់ ហាត់ និងប្រមែលប្រមូលគ្នាចូលរួមហ្វឹកហាត់ជាមួយគ្នាកាន់តែច្រើនឡើងៗ។

អគ្គលេខាធិការរូបនេះបានបន្ថែមទៀតថា ជាគោលដៅបន្ទាប់ គឺសហព័ន្ធកំពុងតែគិតគូ និងធ្វើយ៉ាងណា រៀបចំការប្រកួតឲ្យច្រើន ក្នុង១ឆ្នាំៗ ដើម្បីអភិវឌ្ឍវិស័យកីឡាជំនាញមួយនេះឲ្យកាន់តែល្អប្រសើរ តាមគន្លង សមាគមកីឡាហាប់គីដូពិភពលោក។ ជាមួយគ្នានោះលោកបានសម្តែងនូវក្តីកង្វល់ដែរថា ប្រសិនបើសហព័ន្ធ បានពង្រីកការផ្សព្វផ្សាយ និងបង្កើតក្លឹបនៅតាមបណ្តាខេត្តនានានោះ គឺយើងមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ នៅឡើយទេ ដោយសារយើងនៅខ្វះខាតធនធានគ្រូបង្វឹក និងធនធានថិវកាជាដើម ពីព្រោះថាអ្នកជំនាញក្បាច់ គុណមួយនេះ គឺជារស់នៅរាជធានីភ្នំពេញប៉ុណ្ណោះ។

សូមបញ្ជាក់ថា តាមគោលការណ៍ អ្នកដែលហាត់ចាប់ពី៧ខែឡើទៅទើបត្រូវបានចេញលិខិតបញ្ជាក់ខ្សែ ក្រវាត់ ប៉ុន្តែបើក្មេងៗនោះអាចមានរយៈពេលពី៨ទៅ៩ខែ តាមការសង្កេតជាក់ស្តែងរបស់គ្រូ និងសហព័ន្ធជា ដើម៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *