ទំព័រដើម / បរិស្ថាន / សហគមន៍ការពារព្រៃឈើ សង្ឃរុក្ខវ័ន្ត នៅខេត្តឧត្តរមានជ័យ កំពុងព្រួយបារម្ភ​ ជុំវិញ​សកម្មភាពនេសាទនិងការលួច​ដាក់អន្ទាក់​ចាប់​យកសត្វព្រៃ​ទៅជួញដូរ​ខុសច្បាប់

សហគមន៍ការពារព្រៃឈើ សង្ឃរុក្ខវ័ន្ត នៅខេត្តឧត្តរមានជ័យ កំពុងព្រួយបារម្ភ​ ជុំវិញ​សកម្មភាពនេសាទនិងការលួច​ដាក់អន្ទាក់​ចាប់​យកសត្វព្រៃ​ទៅជួញដូរ​ខុសច្បាប់


គណកម្មការ​សហគមន៍ការពារព្រៃឈើ ​សង្ឃរុក្ខវ័ន្ត នៅ​​ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ កំពុង​ព្រួយបារម្ភ​​ចំពោះ​​សកម្មភាព​លបលួច​នេសាទ ការ​កាប់​រាន​​ព្រៃ​​យកដី​សហគមន៍ និងសកម្ម​ភាពលួច​ដាក់អន្ទាក់ ចាប់យកសត្វព្រៃ ទៅជួញដូរ​ខុសច្បាប់ ដែលតែង​តែកើត​ឡើង​នៅ​ក្នុងតំបន់​ការពារ​។​​
​ប្រធាន​​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត ព្រះ​​ភិក្ខុ ប៊ុន សាលួត ​មាន​ព្រះ​ថេរៈដី​កា​ថា៖​​បច្ចុ​ប្ប​ន្ន​​ សកម្ម​ភា​ព​​​នេសាទត្រីដោយ​ប្រើឧបករណ៍ឆក់ នៅក្នុង​អាងទឹក​​និង​ប្រឡាយ ព្រម​ទាំង​មាន​​ការ​លួច​ដាក់​​អន្ទា​ក់ និងបាញ់សម្លាប់​សត្វព្រៃ យក​ទៅជួញដូរខុសច្បាប់ កំពុងកើតឡើង​យ៉ាងខ្លាំង នៅក្នុងតំបន់ព្រៃ​ស​ហ​គមន៍របស់ព្រះអង្គ។​
​ព្រះភិក្ខុ​ប៊ុន សាលួត មាន​​ព្រះ​ថេរៈ​ដីកា​​ទៀតថា៖​បច្ចុប្បន្ន​ គ្រាន់តែកាណូត​ដែលចូល​ទៅនេ​សា​ទ​​ខុសច្បាប់ ក្នុង​អាងទឹក​និង​ប្រឡាយ​ជិត​​ភ្នំ​អណ្ដូង មាន​ចំនួន​​ប្រមាណ​២០០គ្រឿង​។ ចំណែក​ឯ​ការ​លួ​ចចាប់យក​សត្វព្រៃ គឺ​នៅ​មាន​អន្ទាក់ជាច្រើនកន្លែង ព្រមទាំងអ្នកខ្លះប្រើកាំភ្លើង​បាញ់សម្លាប់​សត្វ​ព្រៃ​ទៀត​​ផង​។​

​គណកម្មការ​សហគមន៍​ការពារព្រៃឈើ​​សង្ឃ​រុក្ខវ័ន្ត ឱ្យដឹងថា​ការ​លួច​បាញ់​សម្លាប់​សត្វ​ព្រៃ​​នៅ​ក្នុង​តំបន់​ព្រៃ​ការ​ពារ​នោះ មិនទាន់ស្ងប់ស្ងាត់ទេ ពីព្រោះ​​តែ​​នៅ​​មាន​ឈ្មួញ​ខ្លះ ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​​ពួក​ព្រាន ដែល​​បរ​បាញ់​សត្វ​ព្រៃទាំង​នោះ​។​
គណ​កម្ម​ការ​សង្ឃ​​រុក្ខ​​វ័ន្ត បញ្ជាក់​ទៀត​ថា​​ក្នុង​រយៈ​ពេល​៣-៤ថ្ងៃ​​មក​នេះ គេ​​បាន​ទទួល​ពត៌​មាន​ថា​​មាន​​ឈ្មោះ ម្នាក់ ​បាន​​បញ្ជា​ឱ្យ​ពួក​ព្រាន​​បាញ់​សម្លាប់​សត្វ​ទន្សោង ដើម្បី​យក​ទៅ​លក់​ឱ្យពួក​គេ ដោ​យ​​គេ​ឱ្យតម្លៃ​​៧០០០ដុល្លារ​អាមេរិក ក្នុងសត្វទន្សោង១ក្បាល​។​
​គណកម្មការ​​សហគមន៍ការពារព្រៃ​ឈើ សង្ឃរុក្ខវ័ន្ត កំពុងសហ​ការជាមួយ​សមត្ថកិច្ច ដើម្បី​ស្រាវ​ជ្រាវ​រក​មុខសញ្ញា​នៃ​ក្រុម​ឈ្មួញ ដែលពាក់ព័ន្ធ​និងការចាំ​ទទួលទិញ​សត្វព្រៃ ខុសច្បាប់ ពីក្នុង​តំប​ន់ព្រៃ​ការពារ​​ទាំងនោះ ៕​​ដោយ៖ហង្ស សាវយុត

អំពី sav yout

Leave a Reply

Your email address will not be published. Required fields are marked *