ទំព័រដើម / ការបោះឆ្នោត / មន្ត្រីគ.ជ.បថា៖រដូវយុទ្ធនាការឃោសនារកសំលេងឆ្នោតពិតជាមានរឿងខ្លះតែដោះស្រាយ…

មន្ត្រីគ.ជ.បថា៖រដូវយុទ្ធនាការឃោសនារកសំលេងឆ្នោតពិតជាមានរឿងខ្លះតែដោះស្រាយ…

 

បន្ទាយមានជ័យ៖មន្ត្រីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប )​បានលើកឡើងថា៖រដូវយុទ្ធនាការឃោសនារកសំលេងឆ្នោតពិតជាមានរឿងខ្លះចំពោះគណបក្សនយោបាយចាស់គំនិតតែដោះស្រាយបានបញ្ចប់។
លោក ហី គឹមសេង ប្រធានគណកម្មការជាតិរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានប្រាប់នៅថ្ងៃទី១១ខែកក្តដាឆ្នាំ២០១៨ នេះថា៖ខេត្តបន្ទាយមានជ័យគណបក្សនយោបាយបានបើកយុទ្ធនាការឃោសនារកសំលេងឆ្នោតជ្រើសតាំងតំណាងរាស្គ្រនីតិកាលទី៦ឆ្នាំ២០១៨នេះគឺជារដូវកាលក្បួនដង្ហែររកសំលេងឆ្នោតដែលដំណើរការដំបូងចាប់ពីថ្ងៃទី០៧ខែកក្តដាឆ្នាំ២០១៨រហូតដល់ថ្ងៃនេះបាន៥ថ្ងៃហើយ។
លោកបានបញ្ជាក់ថា៖ក្រោយពេលយុទ្ធនាការឃោសនារកសំលេងឆ្នោតរបស់គណបក្សនយោបាយវាពិតជាមានរឿងខ្លះកើតឡើងតែឆ្នាំ២០១៨នេះគឺមានរឿងបន្តិចបន្តួចដែលត្រូវដោះស្រាយបញ្ចប់រឿងគិតអ្នកនយោបាយពិតជាចាស់ទំុផ្នែកនយោបាយទើបមានការយោគយល់គ្នាទើបគ្មានរឿងកើតឡើងធំដំុទេ។
លោក ហី គិមសេង បានបញ្ជាក់ថា៖ខេត្តបន្ទាយមានជ័យមានគណបក្សនយោបាយដែលឈឈ្មោះតាមមណ្ឌលបោះឆ្នោតនីមួយៗសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្គ្រនីតិកាលទី៦ឆ្នាំ២០១៨នេះមានចំនួន១៣គណបក្សហើយមាន៨ដែលធ្វើក្បួនដង្ហែរយុទ្ធនាការរកសំលេងឆ្នោតមានដំបូងមានគណបក្សប្រជាជនកម្ពុជាចាប់ពីថ្ងៃទី០៧.១២.១៨.២៧ខែកក្តដាឆ្នាំ២០១៨ គណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យថ្ងៃទី០៧.០៩.១៤.១៧ខែកក្តដាឆ្នាំ២០១៨ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យថ្ងៃទី​០៩.១៤.២១.២៧ខែកក្តដាឆ្នាំ២០១៨ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យថ្ងៃទី០៩.១៦.២០.២៦ខែកក្កដាឆ្នាំ២០១៨គណបក្សខ្មែររួបរួមជាតិថ្ងៃទី១១.២០.២២.២៦ខែកក្តដាឆ្នាំ២០១៨ គណបក្សខ្មែរសាធារណៈរដ្​ថ្ងៃទី១១.១២.​២៦.២៧ខែកក្តដាឆ្នាំ២០១៨ គណបក្សយុវជនកម្ពុជាថ្ងៃទី១៣.១៧.២១.២៥ខែកក្តដាឆ្នាំ២០១៨ គណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្ងៃទី១៤.១៥.២១.២២ខែកក្តដាឆ្នាំ២០១៨៕(ប៊ុន ធឿន)

Leave a Reply

Your email address will not be published. Required fields are marked *