ទំព័រដើម / សន្តិសុខសង្គម / មន្ត្រីនគរបាលនិងគ្រួសារដែលមានជំងឺនិងទើបសម្រាលកូនទទួលអំណោយ

មន្ត្រីនគរបាលនិងគ្រួសារដែលមានជំងឺនិងទើបសម្រាលកូនទទួលអំណោយ

កណ្ដាល៖កាលពីព្រឹកថ្ងៃទី១១ កក្តដា ២០១៨នេះ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល តំណាងលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានចុះសួរសុខទុក្ខ គ្រួសារមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល៦គ្រួសារ ដែលមានជំងឺប្រចាំកាយ មានជីវភាពខ្វះខាត និងទើបសម្រាលកូន។
ក្នុងនោះបានឧបត្ថមនូវទឹកផ្លែឈើ២កេស ទឹកបរិសុទ្ធ២កេស ទឹកដោះគោឆៅ២យួរមី២កេស និងថវិកាចំនួន៥០ម៉ឺនរៀល ជូនលោកអនុសេនីយ៍ឯក សំ ចាន់ថន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទទួលព្រេជ ដែលមានជំងឺលើសឈាម។ ឧបត្ថមគ្រួសារមន្ត្រីនគរបាលដែ លទើបសម្រាលកូនចំនួន២គ្រួសារ រួមមានមួយគ្រួសារៗទទួលបាន ទឹកផ្លែឈើ១កេស ទឹកបរិសុទ្ធ១កេស ទឹកដោះគោឆៅ១យួរ និងថវិកា១០ម៉ឺនរៀល។ ចំណែកឯគ្រួសារមន្ត្រីនគរបាលដែលមានជំងឺប្រចាំកាយចំនួន៣គ្រួសារ ក្នុងនោះមួយគ្រួសារៗ ទទួលបានទឹកផ្លែឈើ១កេស ទឹកបរិសុទ្ធ១កេស ទឹកដោះគោឆៅ០១យួរ ថវិកា២០ម៉ឺនរៀល៕វណ្ណៈ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *