ទំព័រដើម / សន្តិសុខសង្គម / គ្រោះថ្នាក់ចរាចរណ៍កើតឡើង២ករណីបណ្តាលរបួសធ្ងន់ស្រាល២នាក់

គ្រោះថ្នាក់ចរាចរណ៍កើតឡើង២ករណីបណ្តាលរបួសធ្ងន់ស្រាល២នាក់

បន្ទាយមានជ័យ៖គ្រោះថ្នាក់ចរាចរណ៍មួយប្រព្រិចភ្នែកបណ្តាលគ្រោះថ្នាក់កើតឡើង២ករណីបណ្តាលរបួសធ្ងន់ស្រាល២នាក់កាលព្រឹកថ្ងៃទី១១ខែកក្តដាឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតឃុំអូរប្រាសាទស្រុកមង្គលបូរី។
គ្រោះថ្នាក់ចរាចរណ៍ករណីទី១.នៅវេលាម៉ោង៨,៣០នាទីព្រឹកថ្ងៃទី១១ខែកក្តដាឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចភូមិគោកទំលាប់ឃុំប្រាសាទស្រុកមង្គលបូរី មានករណីរថយន្តម៉ាក់ស៊ុយស៊ុយមួយបាំងកន្លះ១គ្រឿងពណ៌ខ្មៅសេរីចាស់គ្មានស្លាក់លេខបើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនបានឡើងវ៉ារថយន្តខាងមុខមិនផុតបានបុករថយន្ត១គ្រឿងធុនម៉ាស្តាធុន២បាំងសេរីទំនើបដែលពាក់ស្លាក់លេខ2AE.2682ដែលមកទិសដៅបញ្ច្រាស់ទិសគ្នាពីត្បូងមកជើងបណ្តាលរបួសធ្ងន់ស្រាល២នាក់។
គ្រោះដែលបង្កឡើងមកពីរថយន្តធុនអ៊ីស៊ុយស៊ុយឡើងវ៉ាគ្មានការប្រុងប្រយ័ត្នទើបគ្រោះថ្នាក់បណ្តាលរបួសធ្ងន់ស្រាល២នាក់ដែលរបួសធ្ងន់ម្ចាស់រថយន្តអ៊ីស៊ុយស៊ុយបណ្តាលបែកក្បាលហូរឈាមចំណែករថយន្តខ្ទេចផ្នែកខាងមុខនិងរបួសស្រាលម្ចាស់រថយន្តធុនម៉ាស្តាដែលខាងខាតផ្នែកមុខខាងឆ្វេងធ្ងន់រហូតបែកប៉ោងការពារត្រូវបានសង្គ្រោះបន្ទាន់។
ករណីទី២.គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង៨,៤០នាទីថ្ងៃទី១១ខែកក្តដាឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវជាតិ​លេខ៥ស្ថិតភូមិអូរស្ងួតឃុំអូរប្រាសាទស្រុកមង្គលបូរី ដែលគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកបន្តកន្ទុយគ្នាបណ្តាល​ខូចខាត៤ទៅ៥គ្រឿង ដែលបង្កគ្រោះថ្នាក់ដោយរថយន្តក្បួនដង្ហែរទានវស្សាប្រមាណជាង២០គ្រឿបានបើកបរក្បួនរថយន្តទិសដៅពីជើងទៅត្បូងហើយមានឡុចស៊ីXR300ដែលបើកបរដោយស្ត្រីម្នាក់មិនបានស្គាល់ឈ្មោះបានបើកបររថយន្តហើយបំណងបត់ចូលចាក់ហ្គាសនៅខាងលិចផ្លូវពេលដែលបត់បានទៅបុករថយន្តម៉ាក់តូយោតារ៉េវូពីក្រោយបណ្តាលកំពិតផ្នែកខាងមុខខូចធ្ងន់ហើយមានរថយន្តម៉ាក់ឡុចស៊ីសXR330២គ្រឿងនិងរថយន្តម៉ាក់តូយោតាព្រូស១គ្រឿងបានបុកបន្តកន្ទុយគ្នាបណ្តាលកំពិតមុខបន្តិចបន្តួច។
ដែលគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងរថយន្តបុកបន្តកន្ទុយគ្នាគឺបណ្តាលមកពីស្ត្រីបើកបររថយន្តឡុចស៊ីXR300មិនប្រសព្វបើកបរទើបបង្កគ្រោះថ្នាក់ចរាចរណ៍កើតឡើងបណ្តាលខូចខាតរថយន្តដល់៥គ្រឿងមាន១គ្រឿងខូចខ្ទិចផ្នែកខាងមុខទៅមុខលេងរួចត្រូវបានរុញចុះផ្លូវកំអោយផ្ទៈចរាចរណ៍៕(ប៊ុន ធឿន)

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *