ទំព័រដើម / ព័ត៌មានជាតិ / ខេត្តកំពង់ចាមបានដាក់ផ្សារទាំងអស់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណ:អាជីវករអស់ហើយ

ខេត្តកំពង់ចាមបានដាក់ផ្សារទាំងអស់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណ:អាជីវករអស់ហើយ

ភ្នំពេញ:អាជ្ញាធរខេត្តកំពង់ចាម សហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ចប់គម្រោង ដាក់ផ្សារទាំងអស់នៅទូទាំងខេត្តឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណ:អាជីវករផ្សាររួចហើយ គិតមកទល់នឹងពេលនេះ។

មន្ត្រីហិរញ្ញវត្ថុខេត្តកំពង់ចាមមួយរូបបានឲ្យដឹងថា នៅខេត្តកំពង់ចាមគឺមានផ្សារចំនួន២៣។ នៅក្នុងនោះមានផ្សារចំនួន៨បានវិនិយោគឲ្យទៅឯកជននិងផ្សារចំនួន១៥ទៀតបានដាក់ឲ្យដេញថ្លៃធ្វើអាជីវកម្មប្រចាំឆ្នាំ។

មន្រ្តីបន្តថានៅឆ្នាំ២០១៧រាជរដ្ឋាភិបាលក៍បានតម្រូវឲ្យរៀបចំសាកល្បងកែទំរង់ការគ្រប់គ្រងផ្សារទាំងអស់ក្នុងខេត្តឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់គណ:អាជីវករផ្សារ។ អាជ្ញាធរក៍បានរៀបចំ ផ្សារទាំងនោះឲ្យមានការបោះឆ្នោតជ្រើសរើសគណ:អាជីវករដើម្បីគ្រប់គ្រងជាបន្តបន្ទាប់។ផ្សារចំនួន១៥ដែល ធ្លាប់ដាក់ឲ្យដេញថ្លៃប្រចាំឆ្នាំនោះក្រោយពីបោះឆ្នោតជ្រើសរើសគណ:អាជីវករបានហើយគឺដាក់ឲ្យចូលគ្រប់គ្រងតែម្តង។រីឯផ្សារចំនួន៨ដែលវិនិយោគពេលបោះឆ្នោតហើយភ្លាម គណ:អាជីវករ មិនទាន់ចូលគ្រប់គ្រងភ្លាមទេ គឺរង់ចាំភាគីរដ្ឋចេញសំណងឲ្យទៅអ្នកវិនិយោគជាមុនសិន។

មន្រ្តីដដែលបន្ថែមថាមកដល់ពេលនេះអាជ្ញាធរបានដោះស្រាយសំណងជាង១០០០លានរៀលឲ្យទៅអ្នកវិនិយោគផ្សារទាំង៨រួចហើយ។ដូច្នេះផ្សារទាំងនោះក៍ត្រូវបានប្រគល់ឲ្យគណ:អាជីវករគ្រប់គ្រងដូចគ្នាដែរ។មកដល់ថ្ងៃទី១១កក្កដា២០១៨នេះផ្សារទាំង២៣នៅខេត្តកំពង់ចាមបានស្ថិតក្រោមការគ្រប់គ្រងរបស់គណ:អាជីវកររួចអស់ហើយ។         អាជីវករមានការគាំទ្រយ៉ាងខ្លាំង ដល់រាជរដ្ឋាភិបាល ក៍ដូចជាអាជ្ញាធរខេត្តកំពង់ចាមដែលបានសម្រេចយកខេត្តកំពង់ចាមដាក់ឲ្យសាកល្បងក្នុងការកែទម្រង់ផ្សារទាំងអស់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់គណ:អាជីវករ។ការគ្រប់គ្រងបែបនេះ គេមើលឃើញថានឹងកាត់បន្ថយរាល់ទំនាស់ជាច្រើនដែលតែងកើតឡើងរវាងអ្នកវិនិយោគជាមួយអាជីវករ។ជាមួយនោះអាជីវករ នឹងកាត់បន្ថយរាល់ការចំណាយមិនត្រឹមត្រូវតាមរយ:ប្រមូលភាស៊ីទៀតផង។

ឯកឧត្តមគួចចំរើនអភិបាលខេត្តកំពង់ចាមបានបញ្ជាក់ក្នុងឱកាសប្រគល់ផ្សារបឹងកុកដែលជាផ្សារចុងក្រោយឲ្យទៅគណ:អាជីវករគ្រប់គ្រងថ្មីៗនេះថា អាជីវករផ្សារទាំង២៣នៅក្នុងខេត្តកំពង់ចាម ចាប់ពីពេលនេះតទៅគឺមានបញ្ហាអ្វីត្រូវជួបដោះស្រាយគ្នាជាមួយគណ:អាជីវករផ្សារលើកលែងតែរឿងដែលជាប់ពាក់ព័ន្ធជាមួយនឹងតុលាការ។

ឯកឧត្តមក៍បានឲ្យដឹងដែរថា ផ្សារទាំងអស់ដែលកន្លងមកធ្លាប់ តែបានបង់ពន្ធដារ ជូនដ្ឋនិងបង់ឲ្យអាជ្ញាធរខេត្តប្រចាំឆ្នាំនោះ ចាប់ពីពេលនេះតទៅ គឺមិនត្រូវបង់លុយនោះទៀតទេ។ លុយទាំងនោះគឺត្រូវទុកសម្រាប់អភិវឌ្ឍន៍ផ្សាររបស់ខ្លួនឲ្យបានល្អចុះ។អាជ្ញធរខេត្តគឺត្រូវការតែរបាយការណ៍ស្តីពីការចំណូលចំណាយ របស់ផ្សារនិមួយៗតែប៉ុណ្ណោះ៕ រ៉ាម៉េត

 

 

អំពី kong sameth

Leave a Reply

Your email address will not be published. Required fields are marked *