ទំព័រដើម / សេដ្ឋកិច្ច / គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយចុះឆែកឆេឃ្លាំងស្តុកម៉ូតូសេរីទំនើបសង្ស័យក្លែងក្លាយ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយចុះឆែកឆេឃ្លាំងស្តុកម៉ូតូសេរីទំនើបសង្ស័យក្លែងក្លាយ

ភ្នំពេញ៖ទីតាំងស្តុកនិងតម្លើងម៉ូតូចិន បិទតែមហុងដា សង្ស័យជាម៉ូតូក្លែងក្លាយ មួយកន្លែងស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិសែនជ័យ ត្រូវបានកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិត​ផលក្លែងក្លាយ ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលផ្លូវច្បាប់ផង ចុះទៅឆែកឆេរនៅទៅតាំងស្តុកតម្លើងម៉ូតូសេរីទំនើបខាងលើកាលពីវេលាម៉ោង១០​និង​៤០នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយសង្ស័យម៉ូតូក្លែងក្លាយ ផលិត​ផល​ចិនតែបិទតែម ក្រុមហ៊ុនហុងដាទៅវិញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងដឹកនាំដោយលោកជ័យ រិទ្ធី ជាអនុប្រធាន អគ្គលេខាធិការដ្ឋាន ប្រយុទ្ធបនរឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ចូលរួមពីលោកអោក ចាន់រីណា ក្រឡាបញ្ជីនិងតាមចំណារលេខ០៥១អយភចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមសហការ ពីសមត្ថកិច្ចមូលដ្ឋានមេភូមិអាជ្ញាធរសង្កាត់ ខណ្ឌ ចុះទៅត្រួតពិនិត្យឆែកឆេរឃ្លាំងស្តុកនិងតម្លើងម៉ូតូសេរីទំនើបដែលមានឃ្លាំងឈ្មោះ បូឌីង អុីនវេសមិខូអិលធីឌីស្ថិតនៅចំណុចខាងលើមានម្ចាស់អ្នកគ្រប់គ្រងឈ្មោះ LUO YUN ភេទប្រុស ជានជាតិចិនអាយុ៤៥ឆ្នាំឈ្មោះ GOU HUAJIN ភេទប្រុស ជន ជាតិចិន អាយុ២០ឆ្នាំ ឈ្មោះ LI SHIHAI ភេទប្រុស ជនជាតិចិន អាយុ៦៧ឆ្នាំ និងឈ្មោះ YANH SHIFANG ភេទស្រី អាយុ៦៣ឆ្នាំ ។

ក្នុងប្រតិបត្តិការខាងលើរកឃើញម៉ូតូម៉ាក ZOOMER Xចំនួន២២៤គ្រឿងម៉ូតូម៉ាក MSL S1ចំនួន១០០គ្រឿងម៉ាកscoopy ចំនួន៣១គ្រឿងម៉ាកDucati ចំនួន​៦៦គ្រឿងម៉ាកDreamចំនួន៣គ្រឿងនិងម៉ាកផ្សេងៗប្រភេទម៉ូតូធំចំនួន​២០​គ្រឿង​ទៀត។តាមសមត្ថកិច្ចបនឲ្យដឹងថាក្នុងផលិតផលរបស់ក្រុមហ៊ុនចិនខាង​លើ ម៉ូតូមួយចំនួន មានបិទតែមហុងដា សង្ស័យជាម៉ូតូក្លែងក្លាយ ។

ក្រោយពីត្រួតពិនិត្យរួចសមត្ថកិច្ចដកហូតម៉ូតូចំនួន៤គ្រឿងបួនប្រភេទ យកទៅធ្វើតេស្តនិងហៅជនជាតិចិន២នាក់ទៅសាកសួរ នៅនាយកដ្ឋានជំនាញក្រ​សួង​មហាផ្ទៃ ។ ដោយឡែកឃ្លាំងខាងលើ ត្រូវបានតុលាកា សម្រេចបិទជាបណ្តោះអាសន្ន រងចាំស្រាវជ្រវ និងធ្វើតេស្ត ផលិតផលបន្តទៀត ៕ដោយ៖សួយ សុភា

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *