ទំព័រដើម / សន្តិសុខសង្គម / ទើបសុំការងារបានធ្វើ៧ថ្ងៃសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន

ទើបសុំការងារបានធ្វើ៧ថ្ងៃសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន

ភ្នំពេញ៖បុរសម្នាក់មិនដឹងថាមានវិប្បត្តិរឿងអីទើបតែមកស្នាក់នៅនិងសុំការ ងារបានធ្វើ៧ថ្ងៃគ្រាន់តែមិនស្រួលខ្លួនសម្រេចបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១១ខែកក្កដាឆ្នាំ ២០១៨ស្ថិតនៅបង្កាន់ដៃជណ្តើរឡៅតឿផ្ទះតាមផ្លូវបេតុងក្នុងភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ឈ្មោះ ពៅ ពីង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ក្រុមហ៊ុនចិន ក្បែរកន្លែងកើតហេតុ មានស្រុកកំណើតភូមិក្រសាំងទង ឃុំអង្គរាជស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ជនរងគ្រោះ ទើបតែមកស្នាក់នៅ និងធ្វើការងារ សំណង់បាន១សប្តាហ៍តែប៉ុណ្ណោះ ។

តាមសាច់ញាតិធ្វើការជាមួយបានឲ្យដឹងថា ក្រោយពីសម្រាកការងារហូបបាយថ្ងៃត្រង់រួច ជនរងគ្រោះបានប្រាប់ថា មិនស្រួលខ្លួន ពឹងឲ្យកោសខ្យល់ឲ្យ ហើយសុំច្បាប់សម្រាកការងារ មួយល្ងាច ដោយគ្មានអ្នកណាចាប់អារម្មណ៍ ទើបដល់ម៉ោងចូលធ្វើការ បានចាកចេញទៅអស់រហូតដល់វេលាម៉ោងខាងលើអ្នកក្បែរនោះ ចុះមក ទើបប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួនទៅវិញដោយយកក្រម៉ាចងភ្ជាប់នឹងបង្កាន់ដៃជណ្តើរឡើងឡៅតឿនាំគ្នាឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យមើល ។

សាច់ញាតិបន្តទៀតថាជនរងគ្រោះមិនដឹងថា រូបគេមានបញ្ហា ស្នេហាឬវិប្បត្តិរឿងអ្វី សូម្បីតែសាច់ញាតិមិនទាំងដឹងផង បែជាសម្រេចចិត្តបែបនេះទៅវិញ ។សាកសពក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យ កោសល្យវិច័យ ឃើញថាពិតជា ចងក សម្លាប់ដោយខ្លួនឯង រួចប្រគល់ជូនសាច់ញាតិ ក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖សួយ សុភា

Leave a Reply

Your email address will not be published. Required fields are marked *