ទំព័រដើម / នយោបាយ / សម្តេច ស ខេង ៖ កម្លាំងនយោបាយត្រូវការគុណភាពមិនមែនបរិមាណទេ

សម្តេច ស ខេង ៖ កម្លាំងនយោបាយត្រូវការគុណភាពមិនមែនបរិមាណទេ

ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការកម្លាំងនយោបាយត្រូវការគុណភាពជាចំបងមិនមែនត្រូវការបរិមាណទេ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សប្រជាជនខេត្តព្រៃវែងកាលពី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ។

ក្នុងជំនួបជាមួយសមាជិកសមាជិកាបក្សប្រជាជនកម្ពុជា ព្រមទាំងយុវជនខេត្តព្រៃវែងកាលពីម្សិលមិញនេះ សម្តេច ក្រឡាហោម ស ខេង បានលើកឡើងថា ការឃោសនាបោះឆ្នោតគួរយកជំនួបតូចៗដើម្បី សាកសួសុខទុក្ខ ក៏ដូចជាជួបប្រជុំនិយាយគ្នាពិបញ្ហាផ្សេងៗ ប្រសើរជាងការជួបជុំលក្ខណទ្រង់ទ្រាយធំ ព្រោះការជួបជុំធំពេកមិនអាចជជែកគ្នា បង្កការស្និទ្ធស្នាលសំរាប់សួឆ្លើយទៅវិញទៅមកជាមួយប្រជាពលរដ្ឋឡើយ។

សម្តេចក្រឡាហោម ក៏បានលើកឡើងដែរថា ក្នុងទំនួលខុសត្រូវ ជាអនុប្រធានគណកម្មការបោះឆ្នោត និងជាប្រធានគណបញ្ជាការសន្តិសុខអចិន្ត្រៃសំរាប់ការបោះឆ្នោត សង្កេតឃើញថា ចាប់ពីថ្ងៃបើកយុទ្ធនាការនៃការបោះឆ្នោតមក មិនមានបញ្ហាអ្វីកើតឡើងនោះទេ ពោលគឺ យុទ្ធនាការនៃការឃោសនាបោះឆ្នោតក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះមានភាពល្អប្រសើរនៅទូទាំងប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *