ទំព័រដើម / ការបោះឆ្នោត / រដ្ឋាភិបាលប្រកាសពីការផ្អាកការលក់ដូរគ្រឿងស្រវឹងថ្ងៃសសម្រាប់ការបោះឆ្នោត

រដ្ឋាភិបាលប្រកាសពីការផ្អាកការលក់ដូរគ្រឿងស្រវឹងថ្ងៃសសម្រាប់ការបោះឆ្នោត

ភ្នំពញ៖រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីណែនាំ ឲ្យមានការផ្អាកលក់ដូរ និងពិសាគ្រឿងស្រវឹង ចំនួនពីរថ្ងៃ គឺនៅថ្ងៃទី២៨និងថ្ងៃទី២៩ ខែកក្កដា ដើម្បីធានាថា បរិយាកាសនៃការបោះឆ្នោតប្រព្រឹត្តទៅ ក្នុងភាពល្អប្រសើរ និងគ្មានហិង្សា។

សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី៦ខែកក្កដា ឲ្យដឹងថា ការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ ភាគច្រើនអាចបង្កឲ្យមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តបទល្មើសនានា ឬករណីខ្លះអាចបណ្តាលឲ្យ បាត់សណ្តាប់ធ្នាប់សាធារណៈនិងគំរាមកំហៃង។

សេចក្តីណែនាំបន្តថា ដើម្បីធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងបាតុភាពនានា ដែលកើតឡើងដោយសារតែការពិសាគ្រឿងស្រវឹង រាជរដ្ឋាភិបាល សូមណែនាំឲ្យប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ ពាណិជ្ជករ និងអាជីវករ ផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុន ថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត៕

Leave a Reply

Your email address will not be published. Required fields are marked *