ទំព័រដើម / ព័ត៌មានជាតិ / សាច់មាន់ប្រមាណជាង៧kgខូចគុណភាពត្រូវដុតកំទេចចោលនៅផ្សារតាពៅក្រុងបាវិត

សាច់មាន់ប្រមាណជាង៧kgខូចគុណភាពត្រូវដុតកំទេចចោលនៅផ្សារតាពៅក្រុងបាវិត

ខេត្តស្វាយរៀង៖លោកម៉ាន់សុខនអនុប្រធានសាខាកាំកុងត្រូលខេត្តបានថ្លែងថា៖ ការទទួលខុសត្រូវលើ សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត។

លោកម៉ាន់សុខនអនុប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងបានថ្លែងនៅពេលចុះពិនិត្យចំណីអាហារត្រីសាច់បន្លែផ្លែឈើនៅក្រុងបាវិតដោយបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៨នេះ។

គោលបំណងស្វែងរកសារធាតុគីមីដាក់នៅក្នុងបន្លែឈើត្រីសាច់ទាំងចំណីអាហារដែលតាំងលក់តាមទីផ្សារនិងខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីធានាបានសុវត្ថិភាពចំណីអាហារ ដល់អ្នកប្រើប្រាស។

លោក បានបន្តថា ៖ការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះទៅលើគ្រឿងឧបភោគបរិភោគបន្លែផ្លែឈើជាច្រើនមុខនិងត្រីសាចគ្រឿងសមុទ្រ រកពុំឃើញនូវសារធាតុគីមីទេ តែបានរកឃើញ សាច់មាន់ប្រមាណជាង៧kgដែលគេហាមឃាត់មិនអោយនាំចូលពីប្រទេសជឹតខាងព្រោះជាប្រភេទសាច់ខូចគុណភាព។

ក្រោយពេលមន្ត្រីកាំកុងត្រូលដកហូតយកសាច់មាន់ខូចគុណភាពនោះហើយខាងមន្ត្រីជនាញ បានឲ្យអាជីករធ្វើកិច្ចសន្យាមិនឲ្យតាំងលក់របស់ខូចគុណភាពនោះទៀតឡើយ មន្ត្រីជំនាញបានធ្វើការពិនិត្យមុខទំនិញជាច្រើនមុខ ហើយបានធ្វើការផ្សព្ធផ្សាយណែរនាំពន្យល់ទាំងអ្នកលក់និងអ្នកទិញដែលខួចគុណភាពហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះបានយល់ដឹង នូវផលប៉ះពាល់ដល់សុខភាព។

លោកម៉ាន់សុខន បានធ្វើការអំពាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ ត្រូវចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀងឲ្យបានញឹកញាប់បន្ថែមទៀត។ ដោយឡែកប្រជាពលរដ្ឋនៅក្រុងបាវិតបានសាទរដល់មន្ត្រីកាំកុងត្រូលតែងតែចុះពិនិត្យរកនូវសារធាតុគីមីដើម្បីសុវត្តិភាពពលរដ្ឋ៕ដោយ៖សឿសន

Leave a Reply

Your email address will not be published. Required fields are marked *