ទំព័រដើម / កីឡា / សហព័ន្ធខ្មែរកីឡាហែលទឹកបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាបាល់ទឹកកម្រិតមូលដ្ឋាន

សហព័ន្ធខ្មែរកីឡាហែលទឹកបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាបាល់ទឹកកម្រិតមូលដ្ឋាន

ហែលទឹក៖ សហព័ន្ធខ្មែរកីឡាហែលទឹកបានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទឹកកម្រិតមូលដ្ឋាន ជាលើកដំបូងលើវិញ្ញាសាថ្មីសម្រាប់កម្ពុជា គឺបាល់ទឹក (Water Polo) នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្រោមការឧបត្ថម្ភពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ ដែលបានដំណើរការពីថ្ងៃទី១១ដល់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៨។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកគូសបញ្ជាក់ថា តាមរយៈវគ្គបណ្តុះ បណ្តាលនេះ គឺជាជំហានថ្មីមួយទៀត ដែលសហព័ន្ធបានរៀបចំបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទឹកកម្រិតមូល ដ្ឋានជាលើកដំបូង។ លោកបន្តថា សិក្ខាកាមដែលចូលរួមមានក្នុងវគ្គនេះមានចំនួន២៤នាក់ ដែលមកពីក្លឹបនានា ដូចជាក្លឹបក្រសួងមហាផ្ទៃ, វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ, ក្លឹប ព្រឹទ្ធាចារ្យហែមថុន, ជ្រោយចង្វារ, ក្រសួងពត៌មាន និងក្លឹបខេត្តកំពង់ចាម ក្រោមការបង្ហាត់បង្រៀនដោយគ្រូ ឧទ្ទេសសញ្ជាតិគុយបា គឺលោក Alexander ដែលជាអតីតកីឡាករបាល់ទឹក និងជាអ្នកឯកទេសខាងកីឡា បាល់ទឹក Water Polo។

បាល់ទឹក គឺជាជាវិញ្ញាសាមួយស្ថិតនៅក្រោមសហព័ន្ធហែលទឹក ដូចវិញ្ញាសាដទៃទៀតដែរ ដែលមាន ហែលចម្ងាយឆ្ងាយ (Open Water) ហែលទឹក លោតទឹក (Diving Water) និងរាំក្នុងទឹកជាដើម។ កីឡាបាល់ទឹក គឺលេងនៅក្នុងអាងទឹកដែលអាងទឹកនោះត្រូវតែមានជម្រៅទឹកទាបបំផុតជាង២ម៉ែត្រដែរ ព្រោះកីឡាករត្រូវ ហែលទឹកលេង។ វិញ្ញាសាបាល់ទឹកជាប្រភេទកីឡាអូឡាំពិក ដោយនៅពេលប្រកួត ក្នុង១ក្រុមមានសមាជិក ៤នាក់។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋាននេះត្រូវបានឧបត្ថម្ភគាំទ្រដោយសហព័ន្ធកីឡា ហែលទឹកអន្តរជាតិ, ក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការរៀបចំ របស់សហព័ន្ធខ្មែរកីឡាហែលទឹក៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *