ទំព័រដើម / ប្លែកៗ / បុរសក្រចកដៃវែងបំផុត ក្នុងពិភពលោក

បុរសក្រចកដៃវែងបំផុត ក្នុងពិភពលោក

កាលពីថ្ងៃម្សិលម៉ិញ ក្រុមហ៊ុន Ripley ដែលមានទីតាំងនៅទីក្រុង New York បានរក្សាទុក​ក្រចក​ដៃវែងបំផុត របស់លោក Shridhar Chillal ដែលបានបំបែកឯតទគ្គកម្មពិភពលោក Guinness។​

បច្ចុប្បន្នលោក Chillal មានអាយុ៨២ លោកបានចូលនិវត្តន៍ ហើយលោកបានសម្រេច​ប្រគល់​ក្រចកដៃទាំងប្រាំម្រាម ដ៏វែងបំផុតក្នុងពិភពលោក ដែលលោកបានថែរក្សារអស់រយៈពេល​៦៦ឆ្នាំ ឲ្យទៅក្រុងមហ៊ុន Ripley ដើម្បីរក្សាទុក។ ក្រចកដៃនេះ មានប្រវែង៩ម៉ែត្រ៦តឹក។

លោក Chillal ប្រាប់ថា លោកបានទុកក្រចកដៃខាងឆ្វេងទាំង៥ម្រាមនេះ ក្នុងឆ្នាំ១៩៥២។ លោកត្រូវគ្រូ និងមិត្តរួមថ្នាក់បានស្តីបន្ទោស ថាមិនយល់ពីអនាម័យ ពេលនោះ លោកក៏មិន​បានកាត់ក្រចកចោលដែរ លោកបានបន្តរក្សារទុកវារហូតមក ហើយឈានទៅបំបែក​ឯតទគ្គកម្ម​ពិភពលោក៕

Leave a Reply

Your email address will not be published. Required fields are marked *