ទំព័រដើម / ព័ត៌មានសំខាន់ៗ / អ្នកជំនាញចិនថា ការដំឡើងពន្ធរបស់អាមេរិករំលោភច្បាប់អង្គការ WTO និងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក

អ្នកជំនាញចិនថា ការដំឡើងពន្ធរបស់អាមេរិករំលោភច្បាប់អង្គការ WTO និងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក

ចិន៖ អ្នកជំនាញសេដ្ឋកិច្ច​ចិន​​បានលើកឡើងថា ​​​ការបញ្ចេញបញ្ជីដំឡើងពន្ធ​ក្នុង​ជំហាន​ទីពីរ​​​​របស់​សហរដ្ឋអាមេរិក​ គឺ​រំលោភបំពានលើ​​​ច្បាប់របស់​អង្គ​ការពាណិ​ជ្ជកម្មពិភព​លោក ហៅកាត់​ WTO និងធ្វើ​ឲ្យប៉ះពាល់ដល់​ប្រទេស​ចិន​ក៏ដូចជាពិ​ភព​លោកទាំងមូល។​​​

ប៉ុន្មានថ្ងៃបន្ទាប់ពី​​ការដំឡើងពន្ធ​លើ​ទំនិញចិនដែលមានទំហំទឹកប្រាក់​៣៤​ពាន់លា​នដុល្លារបានចូ​ល​ជាធរមាននោះ ​​រដ្ឋាភិបាលរ​បស់​លោក​ដូណា​ល់​ ត្រាំ​​បានបញ្ចេញកណ្តាប់ដៃទីពីរ​ ដោយ​ប្រ​កា​ស​​​​គ​ម្រោង​​ដំ​ឡើង​​​​ព​ន្ធ​​​លើ​​​ទំនិញ​ចិនដែលមានទំហំទឹកប្រាក់​២០០​ពាន់​លានដុល្លា​រប​ន្ថែមទៀ​ត ​ប្រសិន​​បើ​ប្រទេសចិននៅតែហ៊ាន​ចាត់វិធានការតបត។​​

​លោក ​ Zhang Jianping ​ប្រធាន​​មជ្ឈមណ្ឌលស្រាវជ្រាវ​​សម្រាប់​កិច្ចស​ហប្រ​តិ​បត្តិ​ការ​សេដ្ឋ​កិច្ច​ក្នុង​តំបន់​​ដែលស្ថិតនៅក្នុងចំណុះ​ក្រ​សួង​ពាណិ​ជ្ជ​កម្មចិនបានលើកឡើងថា ​​“ក្រោម​ប្រព័ន្ធ​របស់​អង្គ​ការ​ WTO ប្រ​ទេ​ស​​ស​មាជិកទាំ​ងអស់​គួរតែ​មានវិធានការពា​ណិជ្ជកម្ម​ដោយ​ស្មើភាព ហើយ​អនុ​វត្ត​តាមគោលការណ៍មិនរើសអើង” ហើយថា ​ទង្វើដំឡើង​ពន្ធ​ឯកតោភាគីរបស់សហរដ្ឋអាមេរិក​ផ្ទុយ​ពី​គោលការណ៍មូលដ្ឋាន​របស់​អង្គការ​ WTO ទាំងស្រុង។​

រីឯលោក ​ Tu Xinquan នាយកវិទ្យាស្ថាន​ចិនសម្រាប់ការសិក្សា​ពី​ WTO បាន​មាន​​​ប្រសាសន៍ថា ​ទង្វើឯក​តោភាគីរបស់​​សហរដ្ឋអាមេរិក​មិនគ្រា​ន់​តែធ្វើ​​ឲ្យ​ប៉ះពាល់ដល់ខ្លួនឯងទេ ​ប៉ុន្តែ​​ថែមទាំងធ្វើ​ឲ្យ​ប៉ះពាល់​ដល់សេដ្ឋកិច្ចពិ​ភពលោកទាំងមូលផងដែរ។​

ចំណែកលោក ​ Hong Lin អ្នកជំនាញខាងកិច្ចការអន្តរជាតិបានថ្លែងថា ​អ្វីដែលស​ហរដ្ឋអាមេរិក​កំ​ពុង​ធ្វើ​គឺកំពុងតែបង្កការគំរាមកំហែងដល់​ប្រព័ន្ធពាណិជ្ជ​កម្មសេរីនិងពហុ​ភាគីរបស់ពិភពលោ​ក​។​​

ដោយឡែកលោក ​ Hong Lin អនុប្រធានបណ្ឌិតសភាចិន​​ស្តីពី​ការសិក្សា​​ម៉ាក្រូ​​សេដ្ឋកិច្ច​​បាន​ផ្តល់​យោបល់​ថា​ ​វិធីល្អ​ដើម្បី​ទប់ទល់នឹង​កណ្តាប់ដៃរបស់អាមេរិក​ គឺត្រូវធ្វើ​ឲ្យប្រទេសចិនខ្លាំង​ ​តាម​រយៈ​​​ការ​អភិវឌ្ឍសេដ្ឋកិច្ច​និងការពារ​សិទ្ធិពាណិជ្ជស្របច្បាប់របស់ខ្លួន។​

បញ្ជី​គ្រោង​ដំឡើងពន្ធបន្ថែម​​របស់អាមេរិក​ ​មានទំនិញជាង​៦​.០០០មុខដែលនាំចូល​ពី​ប្រ​ទេស​​ចិន​ ​​ ​ក្នុង​​នោះ​មានដូចជាផលិតផលចំណីអាហារ​ រ៉ែផ្សេងៗ ​និងផលិត​ផល​​ប្រើ​​ប្រាស់​ ដូចជា​ ​​កាបូប​ស្ត្រីជាដើម ហើយ​​​វានឹងមានការដំឡើងពន្ធ​រហូតដល់​១០ភាគរយដោ​យនឹ​ងចូលជា​ធរមាន​ចាប់​ពីចុងខែ​សីហា​ទៅ ប៉ុន្តែ​​ប្រទេសចិនបានប្តេជ្ញា​ហើយថា នឹង​តបតវិញ​ឲ្យបានសាកសម​ ​និង​បានចាត់​ទុក​ចំណាត់ការរបស់សហរដ្ឋអាមេរិកនេះ​​ថា គ្មាន​ហេតុផល​និង​​មិនអាចទទួលយ​ក​បានទាល់តែសោះ៕

Leave a Reply

Your email address will not be published. Required fields are marked *