ទំព័រដើម / សន្តិសុខសង្គម / កុងតៃន័រងោកមួយភាំង ក្រឡាប់ចាក់សុីម៉ង់ត៍ចូលក្នុងទឹកប្រឡាយ២៨តោនទាំងព្រឹក

កុងតៃន័រងោកមួយភាំង ក្រឡាប់ចាក់សុីម៉ង់ត៍ចូលក្នុងទឹកប្រឡាយ២៨តោនទាំងព្រឹក

ភ្នំពេញ៖រថយន្តហុីណូប្រភេទកុងតៃន័រសណ្តោងរុឺម៉កមួយគ្រឿងដឹកសុីម៉ង់ត៍ យ៉ាង​ពេញទ្រុង២៨តោនធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងក្នុងប្រឡាយ ចាក់សុីម៉ង់ត៍ចូលក្នុងទឹក សង្ស័យអ្នកបើកបរងោកមួយភាំង បែជាម្ចាស់កុហកថាមានរថយន្តផ្សេង បើកមកកៀរកាលពីវេលាម៉ោង៤និង ៣០ នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ ទំនប់កប់ស្រូវ ភូមិស្រែ តេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ សែនជ័យ ។

រថយន្តជួបហេតុការណ៍ខាងលើ ម៉ាកហុីណូ ប្រភេទកុងតៃន័រសណ្តោងរុឺម៉ក ពណ៌ស ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PSHN-0151 រុឺម៉កក្រោយពាក់ស្លាកលេខ ភ្នំពេញ 4A-1952 ដឹកសុីម៉ង់ត៍ចំនួន១៤យ៉ោងស្មើនឹង២៨តោន បើកបរដោយយុវជនម្នាក់មិនស្គាល់ឈ្មោះ ។

តាមប្រភពនៅកន្លែងកើតហេតុ ដូចជាលាក់កំបាំង និយាយផ្សេងគ្នា តាមបុរសថៅកែរថយន្តបានឲ្យដឹងថាសុីម៉ង់ត៍ដឹកចំនួន២៨តោន ដឹកមកពីក្រុងព្រះសី ហនុ យកទៅដាក់ក្រុមហ៊ុនក្រឡុកសុីម៉ង់ត៍នៅខណ្ឌព្រែកព្នៅ ហើយមុនកើតហេតុ រថយន្តបើកតាមផ្លូវទំនប់កប់ស្រូវ ពីត្បូងទៅជើង លុះបើកមកដល់ចំណុចខាង លើ ស្រាប់តែមានរថយន្តកុងតៃន័រមួយគ្រឿងផ្សេងទៀត បើកកៀរពីខាងស្តាំ ទើបរថយន្តគាត់ ក្រឡាប់ទៅស្តាំចូលទឹកប្រឡាយ ហើយក៏មានអ្នកដេញតាមឃាត់រថយន្តមួយគ្រឿងនោះដែរតែតាមមិនទាន់ ។ តែការអះអាងរបស់ភាគីខាងរថ យន្ត វាមិនសមហេតុផលឡើយ គ្មានពលរដ្ឋណាជឿឡើយ ជាភាសារឆ្លើយដោះ សារទៅវិញ ។

តាមការសន្និដ្ឋាននិងពិនិត្យជាក់ស្តែង រថយន្តគ្មាន ស្លាកស្នាម ប៉ះកៀរឡើយ មានតែអ្នកបើកបរ បើកងោក លុះដល់មានរថយន្តផ្សេងបើកមក វ៉ា ទើបអ្នកបើកបរភ្ញាក់ ហើយបួងចង្កូតជ្រុលទើបធ្លាក់ផ្លូវ ជ្រេលដី ជាង៥០ម៉ែត្រ ហើយក្រ ឡាប់តែម្តង ។ដោយសាររថយន្តខាងលើ មិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ទោះជាក្រឡាប់យ៉ាងណាក៏ដោយ តែខ្លួនឯង សមត្ថកិច្ចឲ្យម្ចាស់ ថៅកែរថយន្ត ហៅរថយន្តស្ទូចមកលើក រថយន្តចេញយកទៅជួសជុលដោយខ្លួនឯង ចំណែកសុីម៉ង់ត៍ជាង២០តោន ត្រូវបានខូចត្រាំងក្នុងទឹកប្រឡាយ ៕ដោយ៖សូយ សុភា

Leave a Reply

Your email address will not be published. Required fields are marked *