ទំព័រដើម / តុលាការ / លោកចៅក្រមពេជ្រវិជ្ជាធរដោះលែងជនត្រូវចោទម្នាក់និងឃុំខ្លួនម្នាក់ពាក់ព័ន្ធរឿងហិង្សានៅខណ្ឌឫស្សីកែវ

លោកចៅក្រមពេជ្រវិជ្ជាធរដោះលែងជនត្រូវចោទម្នាក់និងឃុំខ្លួនម្នាក់ពាក់ព័ន្ធរឿងហិង្សានៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ប្រភពពីសមត្ថកិច្ចខណ្ឌឬស្សីកែវបានឲ្យដឹងថាលោកពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញនៅរឬសៀលថ្ងៃទី១១ខែកក្កដាឆ្នាំ​២០១៨នេះបានសម្រេចដោះលែងជនត្រូវចោទម្នាក់និងចេញដីកាឃុំខ្លួនជនត្រូវ​ចោទម្នាក់ ពាក់ព័ន្ធសំណុំរឿងហិង្សា វាយកាប់ចាក់ អ្នកជិតខាងរងរបួសធ្ងន់នៅខណ្ឌឬស្សីកែវ។

លោក សេង ហៀង ជាតំណាងអយ្យការបានប្រាប់អ្នកកាសែតថា លោកបានបើកការស៊ើបសួរនិងសម្រេចចោទប្រកាន់ លើឈ្មោះស្លេះយូសុះ ភេទប្រុស អាយុ ៣៤
ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ជាប្តីនិងឈ្មោះទ្បោះ សំរ៉ស់ ភេទស្រីអាយុ២៧ឆ្នាំជនជាតិ ​ខ្មែរឥស្លាម ជាប្រពន្ធមានទីលំនៅក្រុម៨ ភូមិកសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ​រាជធានីភ្នំពេញពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស យោងតាម ២១៨ នៃក្រមព្រហ្មទណ្ឌ។

បើយោងតាមបទចោទប្រកាន់នេះ ជនត្រូវចោទ ប្រឈមការជាប់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល ដោយមិនទាន់រាប់បញ្ចូលសំណងជំងឺចិត្តទៅកាន់ជនរងគ្រោះ។

ក្រោយពីលោកសេង ហៀងបន្ថែមថាបន្ទាប់ពីសម្រេចចោទប្រកាន់រួចលោកបានបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួរចាត់ការតាមនីតិវិធី។ក្រោយមក លោកពេជ្រ វិជ្ជាធរ បានអនុវត្តតាមនីតិវិធី ដោយសម្រេច ចេញដីកាឃុំខ្លួនប្តី និងដោះលែងប្រពន្ធឲ្យមានសេរីភាពវិញ តាមរយៈការដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

គួររំលឹកថាសមត្ថកិច្ចខណ្ឌឬស្សីកែវបានឃាត់ខ្លួនជនត្រូវចោទទាំង២នាក់ខាងលើ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នៅផ្ទះរបស់ពួកគេ បន្ទាប់ពីពួកគេ ធ្វើសកម្មភាព ប្រើហិង្សាដោយយកកាំបិត បុ័ងតោ និងដែកបំពង់ទីប វាយលើជន​រងគ្រោះឈ្មោះទ្បោះ ហ្វាហ្សីភេទប្រុសអាយុ ៣៨ឆ្នាំជនជាតិ ខ្មែរឥស្លាមមានទីលំនៅ ក្បែរផ្ទះជនត្រូវចោទ បណ្តាលឲ្យរងរបួសធ្ងន់ រហូតត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ៕ដោយ៖កែវ ឈីម

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *