ទំព័រដើម / សន្តិសុខសង្គម / កូនតុងទីនជាង១០០នាក់គ្រោងនឹងប្តឹងទៅតុលាកាក្រោយពីមេតុងទីនបោកលុយរត់

កូនតុងទីនជាង១០០នាក់គ្រោងនឹងប្តឹងទៅតុលាកាក្រោយពីមេតុងទីនបោកលុយរត់

ភ្នំពេញ៖បងប្អូនប្រជាពលរដ្ឋអ្នកលេងតុងទីនក្រោយពីស្រ្តីម្នាក់ជាមេតុងទីន មានទីលំនៅក្នុងភូមិក្រាំងដូនទៃសង្កាត់ចោមចៅ២ខណ្ឌពោធិសែនជ័យបាន វេចលុយរត់ រាប់មុឺនដុល្លារគេចខ្លួនហើយព្យាយាមប៉ុនប៉ងលួចលក់ផ្ទះ ដើម្បីរត់គេចពីទំនួលខុសត្រូវទុកឲ្យពលរដ្ឋអ្នកលេងតុងទីនរាប់រយនាក់ រងគ្រោះអស់​រយៈពេល១៧ថ្ងៃហើយពលរដ្ឋរងគ្រោះបានត្រឹមទៅឃ្លាំចាំមើលផ្ទះមេតុងទីនមកដល់ព្រឹកថ្ងៃទី១២ខែកក្កដានេះក្រុមអ្នករងគ្រោះនឹងរៀបគម្រោងប្តឹងទៅតុលាកាក្រុងភ្នំពេញទី១ស្វែងរកមេតុងទីនមកទទួលខុសត្រូវទី២ប្តឹងទប់ស្កាត់ផ្ទះ របស់មេតុងទីនខាងលើ ដែលប៉ុនប៉ងលក់ យកលុយគេចខ្លួន ។

តាមប្រជាពលរដ្ឋបានឲ្យដឹងន៨ងមានទាំងបង្ហាញរូបថតផង ស្រ្តីមេតុងទីនឆ​បោកវេចលុយរត់ មានឈ្មោះ ម៉ែន រ៉ានី អាយុ៤១ឆ្នាំ មានទីលំនៅ ក្នុងភូមិក្រាំង​ដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ចំណែកកូនតុងទីរងគ្រោះ មានច្រើនរយនាក់ តែអ្វីគាត់ដឹងត្រួសៗ អ្នកលេងក្រុមរបស់គាត់សរុបគ្នា១០៦នាក់ លេងតុងទីនមានក្បាល៣០ដុល្លាចំនួន៣ក្បាល់។ក្បាលទី១ចំនួន៤២នាក់,ក្បាល​ទី២ ចំនួន៣៧នាក់,ក្បាលទី៣ចំនួន៣៧នាក់ចំណែកមួយក្បាលផ្សេងទៀត៥០​ដុល្លារ អ្នកលេងចំនួន៥៤នាក់ហើយដេញរៀងរាល់១ខែម្តងតាមការសន្យាគ្នា ។

ពលរដ្ឋបន្តទៀតថា គិតមកដល់ព្រឹកថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៨នេះមេតុង​ទីន វេចលុយរត់គេច១៧ថ្ងៃហើយ ដោយព្យាយាមមិនទទួលខុសត្រូវចំពោះលុយរាប់​មុឺន ដុល្លា មិនតែប៉ុណ្ណោះ លេចឮ ពត៌មានថាមេតុងទីនខាងលើ ប៉ុនប៉ងលក់ផ្ទះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍​សែន​ជ័យ បន្តទៀត ដើម្បីគេចឲ្យផុតពីទំនួលខុសត្រូវ ។

បញ្ហាខាងលើ ត្រូវបានបងប្អូនតំណាងជនរងគ្រោះ បកតឹងទៅអាជ្ញាធរសង្កាត់ ខណ្ឌ ដើម្បីទប់ស្កាត់ ជៀសវាង ស្រ្តីខាងលើលក់ផ្ទះបាត់ ហើយនៅព្រឹកថ្ងៃទី១២ ខែកក្កដា នេះពលរដ្ឋគ្រោងនឹងដាក់បណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ បន្តទៀត ៕ដោយ៖សូយ សុភា

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *