ទំព័រដើម / ព័ត៌មានជាតិ / ម្ដាយខឹងកូនស្រីទៅបម្រើភ្ញៀវនៅហាងផឹកស៊ី…លុះដុបត្រឡប់មកផ្ទះវិញស្រាប់…

ម្ដាយខឹងកូនស្រីទៅបម្រើភ្ញៀវនៅហាងផឹកស៊ី…លុះដុបត្រឡប់មកផ្ទះវិញស្រាប់…

ពោធិ៍សាត់៖ដោយសារតែខឹងកូនស្រីនិយាយមិនស្តាប់ទៅបម្រើភ្ញៀវនៅហាងផឹកស៊ីមួយកន្លែងនៅទីរួមស្រុកវាលវែងម្តាយបានផឹកអោយស្រវឹងជោគរួចបើកបរម៉ូតូឌុបកូនត្រឡប់មកផ្ទះវិញទៅបុកបង្គោលចំណាំងផ្លាតដែលនៅចិញ្ចើមផ្លូវបណ្តាលអោយរងរបួសធ្ងន់ទាំងពីរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងនៅវេលាម៉ោង2និង30នាទីរសៀលថ្ងៃទី11ខែកក្កដាឆ្នាំ2018នៅលើកំណាត់ផ្លូវជាតិលេខ55ត្រងចំណុចផ្លូវច្រកចូលទៅភួមិទំព័រ ស្ថិតក្នុងភួមិ ស្ទឹងថ្មី ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ធាង ឡេងអធិការនគរបាលស្រុកវាលវែងប្រាប់អោយដឹងថា៖ជនរងគ្រោះជាម្តាយឈ្មោះឌឿន រុំ អាយុ53ឆ្នាំឯកូនស្រីឈ្មោះញ៉េន ស្រីវ៉ុន អាយុ18ឆ្នាំរស់នៅក្នុងភួមិកើតហេតុខាងលើតែម្តង។

លោកថា៖នៅមុនករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយដឹងថាកូនស្រីទៅបម្រើភ្ញៀវនៅក្នុងហាងផឹកស៊ីមួយកន្លែងទើបបើកថ្មីក្នុងស្រុកវាលវែងម្តាយខឹងខ្លាំងផឹកស្រាអោយស្រវឹងជោគជាំហើយជិះម៉ូតូម៉ាកវ៉េវពណ៏ក្រហមក្នុងគោលបំណងទៅយកកូនត្រឡប់មកផ្ទះវិញលុះឌុបមកជិតដល់ផ្ទះបើកទៅបុកបង្គោលចំណាំងផ្លាតដែលនៅចិញ្ចើមផ្លូវទាំងកម្រោលបណ្តាលអោយបោកក្បាលនៅលើផ្លូវរងរបួសធ្ងន់ទាំងពីរនាក់ម្តាយនិងកូនត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់តែម្តង។

លោកធាង ឡេងបញ្ជាក់ថា៖មួលហេតុដែលបង្ករគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងគឺដើមចមកើតចេញពីម្តាយមិនពេញចិត្តនឹងកូនស្រីទៅបម្រើភ្ញៀវក្នុងហាងផឹកស៊ីរួចហើយមួម៉ៅក្តៅក្រហាយផឹកស្រាអោយស្រវឹងបើកបរម៉ូតូយ៉ាងដូច្នេះឯង៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *