ទំព័រដើម / ព័ត៌មានជាតិ / មន្ត្រីជម្រុញកសិករធ្វើកសិកម្មស្រូវសន្ទូងងាកមកតាមបែបបច្ចេកទេសថ្មី ងាយចំណាយទុនតិច ទទូលទិន្ធផលខ្ពស់

មន្ត្រីជម្រុញកសិករធ្វើកសិកម្មស្រូវសន្ទូងងាកមកតាមបែបបច្ចេកទេសថ្មី ងាយចំណាយទុនតិច ទទូលទិន្ធផលខ្ពស់

ឧត្តរមានជ័យ:មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យជម្រុញដល់ប្រជាកសិករធ្វើកសិកម្មស្រូវសន្ទូងងាកមកធ្វើតាមបែបបច្ចេកទេសថ្មី ហើយងាយ ចំណាយទុនតិចនិងទទូលបានទិន្ធផលខ្ពស់់ជាង ពីទម្លាប់ចាស់។

លោក ឈឿន ពន្លឺ អនុប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យបានអោយដឹងថា៖ប្រជាកសិករធ្វើកសិកម្មដំណាំស្រូវសន្ទូងប្រើវិធីតាមបែបបច្ចេកទេសថ្មីនិងងាយៗ ប្រើប្រាស់ផ្ទៃដីតូចចំណាយទុនតិច កម្លាំងពលកម្មតិច ចំណេញពេលវេលា ងាយស្រួលគ្រប់គ្រងនិងការដឹកជញ្ជូនយកទៅស្ទូង។ហើយនៅពេលទទូលផលបានប្រសើជាងការអនុវត្តតាមបែបទម្លាប់ចាស់។

លោកបន្តថា ៖បែបបច្ចេកទេសថ្មីនេះ កសិករអាចធ្វើការរៀបចំថ្នាលសំណាបបច្ចេកទេសថ្មីឈ្មោះថា(ថ្នាលសំណាបដាប៉ុក)ឬហៅថាថ្នាលសំណាបគោក។ការរៀបចំវិធីថ្មីនេះងាយស្រួលគ្រប់គ្រងនិងប្រើប្រាស់ផ្ទៃដីតូច កសិករងាយនិងអនុវត្តធ្វើបាន។ដោយដំបូងជ្រើសរើសយកស្រូវពូជសុទ្ធល្អសាបលើដីល្បាយមានជីជាតិ ដែលក្រាលកៅស៊ូការ៉ុងពីក្រោម ក្នុងថ្នាលនីមួយៗធ្វើជារងតូចៗមានទទឹង១ម៉ែត្រនិងបណ្តោយ៥ទៅ១០ម៉ែត្រឬវែងជាងនេះបន្តិចក៏បាន។

លោកបញ្ជាក់ថា៖ វិធីសាបពូជស្រូវក្នុងមួយរងត្រូវសាបចំនួន៥គីឡូក្រាម ហើយបានរយៈពេលពី១២ទៅ១៥ថ្ងៃ អាចយកទៅស្ទូង ដោយមិនបាច់ដកទេ ធ្វើមូរដូចកន្ទេល ដឹកជញ្ជូនដល់ស្រែស្ទូងយកតែម្តង ។ហើយសំណាប១ថ្នាលឬ១រងៗអាចយកទៅស្ទូងលើផ្ទៃដីបាន១ហិកតា។នៅពេលទទូលទិន្ធផលគិតជាមធ្យមពី៤ទៅ៤កន្លះតោន/១ហិកតា។

លោកង៉ែត សាវឿន អាយុ៥០ឆ្នាំជាកសិករគំរូ រស់នៅភូមិអូរឬស្សី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បាននិយាយអោយដឹងថា៖ បន្ទាប់ពីទទូលការបណ្តុះបណ្តាលពីមន្ត្រីជំនាញកសិកម្មខេត្ត មួយរយៈ៣ឆ្នាំចុងក្រោយនេះគាត់បានអនុវត្តនូវបច្ចេកទេសទទូលបានទិន្ធផលបាន៤តោន/ហិកតា ល្អប្រសើជាងការអនុវត្តតាមបែបទម្លាប់់ចាស់់ បានត្រឹមតែ២តោនកន្លះ/១ហិកតា៕(មាសសាយឧត្តរមានជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *